កំណត់សម្គាល់
b ប៉ុន្មានឆ្នាំក្រោយមក សាវ័កប៉ូលបានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ ដើម្បីបង្ហាញថាកិច្ចព្រមព្រៀងថ្មីគឺល្អជាង។ នៅក្នុងសំបុត្រនោះ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងថ្មីបានជំនួសកិច្ចព្រមព្រៀងចាស់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលបានផ្ដល់នូវអំណះអំណាងដ៏សមហេតុសមផល ដែលគ្រិស្តសាសនិកជនជាតិយូដាអាចប្រើ ដើម្បីឆ្លើយតបនឹងពាក្យរិះគន់របស់ជនជាតិយូដាឯទៀត។ ម្យ៉ាងទៀត ការវែកញែកដ៏ប៉ិនប្រសប់របស់ប៉ូល ក៏បានពង្រឹងជំនឿរបស់គ្រិស្តសាសនិកខ្លះដែលងប់ងុលនឹងច្បាប់ម៉ូសេដែរ។—ហេ. ៨:៧-១៣