កំណត់សម្គាល់
c បណ្ឌិតខ្លះនិយាយថា បុរសទាំងនេះបានធ្វើសម្បថជាណាសារីត។ (ជប. ៦:១-២១) ពិតមែនតែច្បាប់ម៉ូសេដែលចែងអំពីសម្បថបែបនេះ លែងមានសុពលភាពទៀត តែប៉ូលមិនបានគិតថាជាការខុសទេ ដែលពួកគេធ្វើតាមសម្បថរបស់ខ្លួនចំពោះព្រះយេហូវ៉ា។ ហេតុនេះ មិនមែនជាការខុសឡើយ ដែលប៉ូលទៅជាមួយបុរសទាំងនេះ ហើយចេញថ្លៃឲ្យពួកគេ។ យើងមិនដឹងច្បាស់ថាពាក្យសម្បថនោះពាក់ព័ន្ធនឹងរឿងអ្វីទេ ប៉ុន្តែក្នុងករណីណាក៏ដោយ ប៉ូលទំនងជាមិនគាំទ្រ ហើយក៏មិនជឿថាការជូនសត្វជាគ្រឿងបូជា(ដូចដែលណាសារីតបានធ្វើ) នឹងជម្រះភាពខុសឆ្គងរបស់ពួកគេឡើយ។ ការលះបង់ជីវិតដ៏ល្អឥតខ្ចោះរបស់គ្រិស្ត បានធ្វើឲ្យការជូនគ្រឿងបូជាដូចនោះលែងមានតម្លៃទៀត។ ទោះជាយើងមិនដឹងលម្អិតពីមូលហេតុដែលប៉ូលបានធ្វើដូច្នោះក្ដី យើងអាចប្រាកដថា គាត់នឹងមិនយល់ស្របចំពោះទង្វើដែលប្រឆាំងសមត្ថភាពវិនិច្ឆ័យរបស់គាត់ទេ។