កំណត់សម្គាល់
b ពាក្យ«ប្រច័ណ្ឌ»បង្ហាញថាចំពោះព្រះយេហូវ៉ាភាពស្មោះត្រង់គឺសំខាន់ណាស់។ យើងអាចគិតអំពីចិត្តប្រច័ណ្ឌរបស់ប្ដីម្នាក់ ពេលដែលប្រពន្ធរបស់គាត់មិនស្មោះត្រង់ចំពោះគាត់។ (សុភ. ៦:៣៤) ដូចប្ដីនោះដែរ គឺមានហេតុត្រឹមត្រូវដែលព្រះយេហូវ៉ាខឹង ពេលរាស្ត្រដែលចុះកិច្ចព្រមព្រៀងជាមួយលោកទៅជាមិនស្មោះត្រង់ដោយគោរពបូជារូបព្រះ។ ឯកសារយោងមួយរៀបរាប់ថា៖ «ព្រះប្រច័ណ្ឌ . . . ដោយសារលោកបរិសុទ្ធ។ ព្រោះមានតែលោកប៉ុណ្ណោះជាព្រះដ៏បរិសុទ្ធ . . . លោកមិនអនុញ្ញាតឲ្យមានអ្នកប្រជែងនឹងលោកឡើយ»។—ដច. ៣៤:១៤