កំណត់សម្គាល់
b កន្លែងដុតសំរាមនៅខាងក្រៅក្រុងយេរូសាឡិម។ ជាឈ្មោះភាសាក្រិចសម្រាប់ជ្រលងហ៊ីណំ ដែលស្ថិតនៅភាគខាងត្បូងឆៀងខាងលិចនៃក្រុងយេរូសាឡិមសម័យបុរាណ។ ទំនាយបញ្ជាក់ថានឹងមានសាកសពជាច្រើននៅទីនោះ។ គ្មានទីសំអាងដែលបង្ហាញថាគេបោះសត្វ ឬមនុស្សទៅក្នុងកេហេណាដើម្បីឲ្យភ្លើងឆេះទាំងរស់ឬឲ្យទទួលទារុណកម្មទេ។ ដូច្នេះ នោះមិនអាចជាតំណាងកន្លែងមួយដែលមនុស្សមើលមិនឃើញ និងជាកន្លែងដែលព្រលឹងមនុស្សត្រូវទទួលទារុណកម្មជារៀងរហូតក្នុងភ្លើងមែនទែនឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានប្រើពាក្យកេហេណាជាតំណាងការបំផ្លាញចោលដើម្បីកុំឲ្យមានជារៀងរហូត។