កំណត់សម្គាល់
a យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមិនយកកត្ដាឯទៀតមកគិតទេ នៅពេលដែលសម្រេចថាតើនឹងអត់ឱនទោសឲ្យនោះ។ ជាឧទាហរណ៍ បើអ្នកប្រព្រឹត្តខុសម្នាក់មិនដឹងនូវបមាណីយរបស់ព្រះ អវិជ្ជាបែបនេះអាចសម្រាលបន្ទុកនៃភាពមានទោស។ នៅពេលព្រះយេស៊ូវបានសូមព្រះវរបិតាទ្រង់ឲ្យអត់ឱនទោសឲ្យអ្នកប្រហារជីវិតនោះ យ៉ាងច្បាស់ណាស់ ព្រះយេស៊ូវបានមានបន្ទូលអំពីពួកទាហានរ៉ូម៉ាំងដែលធ្វើគុតទ្រង់។ ពួកគេ‹មិនដឹងជាគេធ្វើអ្វីទេ›គឺដោយមិនដឹងថាទ្រង់ជាអ្នកណា។ យ៉ាងណាក៏ដោយ មេដឹកនាំសាសនាដែលគាំទ្រការប្រហារជីវិតនោះ មានទោសធ្ងន់ធ្ងរជាងគេទៅទៀត—ហើយចំពោះពួកគេជាច្រើន គឺមិនអាចអត់ឱនទោសឲ្យបានឡើយ។—យ៉ូហាន ១១:៤៥-៥៣; ប្រៀបធៀប កិច្ចការ ១៧:៣០