កំណត់សម្គាល់
a ឧទាហរណ៍ពីលោកចូស៊ីហ្វឺស៖ ផ្លេកបន្ទោរនិងផ្គរលាន់នៅភ្នំស៊ីណាយ «ប្រកាសថាព្រះមានវត្តមាន[ផារូសៀ] នៅទីនោះ»។ ការសម្ដែងអព្ភូតហេតុនៅក្នុងរោងឧបោសថ «បង្ហាញវត្តមាន [ផារូសៀ] របស់ព្រះ»។ ដោយបង្ហាញរទេះរត់ជុំវិញឲ្យអ្នកបំរើនៃលោកអេលីសេឃើញ ព្រះ«បានសម្ដែងដល់អ្នកបំរើទ្រង់នូវព្រះចេស្ដានិងវត្តមាន [ផារូសៀ]»។ នៅពេលដែលមន្ត្រីរ៉ូម៉ាំង លោកភិត្រូនីអូសខំព្យាយាមសម្ងប់ចិត្តពួកយូដា លោកចូស៊ីហ្វឺសអះអាង ‹ព្រះបានសម្ដែងវត្តមានរបស់ទ្រង់ [ផារូសៀ] ដល់លោកភិត្រូនីអូស ដោយធ្វើឲ្យមានភ្លៀង។ លោកចូស៊ីហ្វឺសមិនបានប្រើពាក្យ ផារូសៀ ចំពោះតែការទៅជិត ឬការមកដល់មួយភ្លែតប៉ុណ្ណោះទេ។ នេះមានន័យថាអ្វីដែលមានជារហូត ថែមទាំងមើលមិនឃើញ គឺវត្តមាន។ (និក្ខមនំ ២០:១៨-២១; ២៥:២២; លេវីវិន័យ ១៦:២; ពង្សាវតារក្សត្រទី២ ៦:១៥-១៧)—ប្រៀបធៀប Antiquities of the Jews សៀវភៅទី៣ ជំពូកទី ៥ វគ្គ ២ [៨០]; ជំពូកទី ៨ វគ្គ ៥ [២០២]; សៀវភៅទី៩ ជំពូកទី ៤ វគ្គ ៣ [៥៥]; សៀវភៅទី១៨ ជំពូកទី ៨, វគ្គ ៦ [២៨៤]