កំណត់សម្គាល់
c លើកលែងតែពួកអាជ្ញាធរតម្រូវឲ្យប្រើពាក្យសម្បថផ្សេង គប្បីឲ្យប្រើពាក្យសច្ចាដូចតទៅនេះដែលលើកកិត្ដិយសព្រះ។ ចំពោះកូនកំលោះ៖ «ខ្ញុំបាទឈ្មោះ [ឈ្មោះកូនកំលោះ] ស្បថយកនាង [ឈ្មោះកូនក្រមុំ] ធ្វើជាភរិយា។ ក្នុងនាមជាស្វាមីដែលកាន់តាមព្រះគ្រិស្ត ហើយស្របទៅតាមច្បាប់របស់ព្រះក្នុងព្រះគម្ពីរបរិសុទ្ធ ខ្ញុំស្បថថានឹងស្រឡាញ់ហើយថ្នាក់ថ្នមនាងអស់ពីដួងចិត្ត ដរាបណាដែលយើងទាំងពីររស់នៅលើផែនដីជាមួយគ្នា តាមព្រះហឫទ័យព្រះចំពោះគូស្វាមីភរិយា»។ ចំពោះកូនក្រមុំ៖ «នាងខ្ញុំឈ្មោះ [ឈ្មោះកូនក្រមុំ] ស្បថយកបង [ឈ្មោះកូនកំលោះ] ធ្វើជាស្វាមីរបស់ខ្ញុំ។ ក្នុងនាមជាភរិយាដែលកាន់តាមព្រះគ្រិស្ត ហើយស្របទៅតាមច្បាប់របស់ព្រះក្នុងព្រះគម្ពីរបរិសុទ្ធ ខ្ញុំស្បថថានឹងស្រឡាញ់ ថ្នាក់ថ្នមអស់ពីដួងចិត្ត ហើយគោរពបងយ៉ាងជ្រាលជ្រៅ ដរាបណាដែលយើងទាំងពីររស់នៅលើផែនដីជាមួយគ្នា តាមព្រះហឫទ័យព្រះចំពោះគូស្វាមីភរិយា»។