កំណត់សម្គាល់
a ការល្មោភស៊ីទាក់ទងនឹងចិត្តគំនិត ពោលគឺចិត្តគំនិតល្មោភឬបណ្ដែតបណ្ដោយតាមការសប្បាយ។ យ៉ាងនេះ បុគ្គលម្នាក់អាចជាអ្នកល្មោភស៊ីដោយសារចិត្តគំនិតរបស់គាត់ចំពោះម្ហូបអាហារ មិនមែនដោយសាររាងរៅឡើយ។ បុគ្គលម្នាក់ប្រហែលជាមានកម្ពស់កម្ពរធម្មតាឬក៏ស្គម តែជាអ្នកល្មោភស៊ី។ ម្យ៉ាងវិញទៀត ក្នុងករណីខ្លះ ការធាត់ពេកដោយសារជំងឺឬក៏មានបញ្ហាដែលឆ្លងពីឪពុកម្ដាយដែលនាំឲ្យខ្លួនធាត់ដុះពោះ។ មិនថាបុគ្គលម្នាក់មានទម្ងន់ធ្ងន់ប៉ុន្មានក៏ដោយ អ្វីដែលសំខាន់គឺតើបុគ្គលនោះល្មោភពេកស្តីអំពីម្ហូបអាហារឬក៏អត់។