កំណត់សម្គាល់
a គេបាននិយាយថា ពេលមានគ្រុនផ្ដាសាយអេស្ប៉ាញ ២០ភាគរយទៅ៥០ភាគរយនៃមនុស្សទាំងអស់ក្នុងពិភពលោកបានឆ្លងជំងឺនោះ។ ប្រហែលជាមនុស្សរវាង១ភាគរយទៅ១០ភាគរយដែលមានគ្រុនផ្ដាសាយនោះ បានស្លាប់។ ផ្ទុយទៅវិញ ជំងឺអ៊ីបូឡា (Ebola) ជាជំងឺដែលកម្រមាន តែពេលផ្ទុះឡើងម្ដងៗ នោះ៩០ភាគរយនៃមនុស្សដែលមានជំងឺនេះបានបាត់បង់ជីវិត។