កំណត់សម្គាល់
a បណ្ឌិតខ្លះខាងគម្ពីរគិតថាប្រយោគដែលថា«ស្បែកឲ្យធួននឹងស្បែក»ប្រហែលជាបង្ហើបថា យ៉ូបគិតតែប្រយោជន៍ខ្លួនដោយសុខចិត្តឲ្យកូនៗនិងហ្វូងសត្វរបស់គាត់បាត់បង់ស្បែកឬជីវិត ឲ្យតែគាត់អាចមានស្បែកឬមានជីវិតរស់នៅតទៅទៀតបាន។ បណ្ឌិតខ្លះទៀតគិតថាប្រយោគនេះសង្កត់ធ្ងន់ទៅលើចំណុចដែលថា មនុស្សម្នាក់នឹងស្ម័គ្រចិត្តបាត់បង់ស្បែកខ្លួនបើអាចជួយសង្គ្រោះជីវិតបាន។ ជាឧទាហរណ៍ មនុស្សម្នាក់ប្រហែលជាលើកដៃរងដើម្បីការពារក្បាល ហើយយ៉ាងនេះមនុស្សម្នាក់នោះនឹងបាត់បង់ស្បែកខ្លះឬមានរបួសដើម្បីរួចរស់ជីវិត។ ទោះជាប្រយោគនេះមានន័យយ៉ាងណាក៏ដោយ គឺច្បាស់ណាស់ដែលប្រយោគនេះចង់បង្ហាញថាយ៉ូបនឹងសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីឲ្យគាត់បន្តមានជីវិតរស់នៅ។