កំណត់សម្គាល់
c វគ្គ៨: ដោយសារអ្នកជឿថ្មី«បន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក» នេះបញ្ជាក់យ៉ាងច្បាស់ថាពួកសាវ័កកំពុងបង្រៀនពួកគេជាទៀងទាត់។ សេចក្ដីបង្រៀនខ្លះរបស់ពួកសាវ័កបានត្រូវកត់ទុកជាអចិន្ត្រៃយ៍នៅក្នុងសៀវភៅដែលព្រះបានដឹកនាំឲ្យសរសេរ ដែលឥឡូវនេះជាផ្នែកមួយនៃបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។