កំណត់សម្គាល់
a ដូចដាវីឌដែលជាអ្នកតែងទំនុកតម្កើង យើងទាំងអស់គ្នាស្រឡាញ់ព្រះយេហូវ៉ានិងចង់សរសើរលោក។ ពេលដែលយើងប្រជុំគ្នាជាមួយនឹងបងប្អូនក្នុងក្រុមជំនុំរបស់យើងសម្រាប់ការគោរពប្រណិប័តន៍ យើងមានឱកាសដ៏ពិសេសដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះ។ ប៉ុន្តែ ចំពោះបងប្អូនខ្លះការលើកដៃឆ្លើយនៅកិច្ចប្រជុំគឺមិនស្រួលទេ។ បើអ្នកមានបញ្ហានេះដែរ អត្ថបទនេះនឹងជួយអ្នកឲ្យយល់អំពីមូលហេតុដែលអ្នកភ័យខ្លាច ហើយជួយអ្នកឲ្យយកឈ្នះអារម្មណ៍នោះ។