កំណត់សម្គាល់
a ឡុត យ៉ូប និងន៉ាអូមីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ប៉ុន្តែពួកគាត់នៅតែមានពេលខ្លះក្នុងជីវិតដែលពួកគាត់តានតឹងចិត្ត។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់ពួកគាត់។ យើងក៏នឹងពិចារណាអំពីមូលហេតុដែលការមានចិត្តអត់ធ្មត់ ចិត្តអាណិតមេត្ដា និងការនិយាយអ្វីដែលសម្រាលទុក្ខបងប្អូនរបស់យើងគឺសំខាន់ ពេលដែលពួកគេប្រឈមមុខនឹងបញ្ហាផ្សេងៗ។