កំណត់សម្គាល់
a ទោះជាលោកយេស៊ូជាអ្នកបង្រៀនដ៏ឧត្ដមបំផុតដែលធ្លាប់រស់នៅផែនដីក្ដី មនុស្សជាច្រើននៅសម័យលោកជំពប់ដួល ឬរកហេតុឲ្យសង្ស័យលើលោក។ ហេតុអ្វី? យើងនឹងពិចារណាមូលហេតុបួនយ៉ាងក្នុងអត្ថបទនេះ។ យើងក៏នឹងពិចារណាដែរអំពីមូលហេតុដែលមនុស្សជាច្រើននៅសព្វថ្ងៃនេះជំពប់ដួល ដោយសារអ្វីដែលអ្នកកាន់តាមពិតរបស់លោកយេស៊ូនិយាយនិងធ្វើ។ សំខាន់ជាងនេះទៅទៀត យើងនឹងរៀនអំពីមូលហេតុដែលយើងអាចមានជំនឿរឹងមាំទៅលើលោកយេស៊ូ ដើម្បីមិនជំពប់ដួល។