កំណត់សម្គាល់
a ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងប្រហែលជានិយាយឬធ្វើអ្វីដែលនាំឲ្យបងប្អូនរបស់យើងឈឺចិត្ត។ ពេលនោះ តើយើងមានប្រតិកម្មយ៉ាងណា? តើយើងខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពឡើងវិញជាមួយបងប្អូននោះឬទេ? តើយើងឆាប់សុំទោសអ្នកនោះឬទេ? ឬតើយើងសន្និដ្ឋានថាបើពួកគេឈឺចិត្ត នោះគឺជារឿងរបស់ពួកគេ មិនមែនជារឿងរបស់យើងទេ? ចុះបើយើងច្រើនតែទើសចិត្តនឹងពាក្យសម្ដី ឬការប្រព្រឹត្តរបស់អ្នកឯទៀត? តើយើងដោះសារថានេះជាបុគ្គលិកលក្ខណៈរបស់យើងឬ? ឬតើយើងយល់ថានេះជាភាពទន់ខ្សោយដែលយើងត្រូវកែប្រែ?