កំណត់សម្គាល់
a យើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ ហើយចង់ធ្វើឲ្យលោកពេញចិត្ត។ ព្រះយេហូវ៉ាបរិសុទ្ធ ហើយលោកតម្រូវឲ្យអ្នកគោរពប្រណិប័តន៍លោកបរិសុទ្ធដែរ។ តើមនុស្សមិនល្អឥតខ្ចោះពិតជាអាចធ្វើដូច្នេះបានឬទេ? គឺអាចធ្វើបាន! ការគិតពិចារណាអំពីយោបល់របស់សាវ័កពេត្រុសចំពោះបងប្អូនរួមជំនឿ និងការណែនាំរបស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលសម័យបុរាណ នឹងជួយយើងឲ្យរៀនអំពីរបៀបដែលយើងអាចទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់។