កំណត់សម្គាល់
a មិនថាយើងមានប្រវត្តិបែបណាក្ដី យើងអាចពាក់«បុគ្គលិកលក្ខណៈថ្មី»បាន។ ដើម្បីធ្វើដូច្នេះ យើងត្រូវបន្ដកែប្រែរបៀបគិតគូររបស់យើង ហើយព្យាយាមយកតម្រាប់លោកយេស៊ូ។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាគំរូរបស់លោកយេស៊ូស្ដីអំពីការគិតគូរនិងការប្រព្រឹត្ត។ អត្ថបទនេះក៏នឹងបង្ហាញអំពីរបៀបដែលយើងអាចបន្ដយកតម្រាប់លោកយេស៊ូ ក្រោយពីយើងបានទទួលការជ្រមុជទឹក។