កំណត់សម្គាល់
a យើងកំពុងរស់នៅគ្រាដ៏គួរឲ្យរំភើប! ទំនាយនៅសៀវភៅការបើកបង្ហាញកំពុងក្លាយជាការពិតនៅសព្វថ្ងៃនេះ។ តើទំនាយទាំងនោះមានឥទ្ធិពលយ៉ាងណាមកលើយើង? ក្នុងអត្ថបទនេះនិងអត្ថបទពីរបន្ទាប់ទៀត យើងនឹងពិចារណាអំពីព័ត៌មានខ្លះពីសៀវភៅការបើកបង្ហាញ។ អត្ថបទទាំងនេះនឹងបង្ហាញយើងអំពីរបៀបដែលយើងអាចបន្ដធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងការគោរពប្រណិប័តន៍របស់យើង ដោយធ្វើតាមអ្វីៗដែលបានត្រូវសរសេរក្នុងសៀវភៅការបើកបង្ហាញ។