កំណត់សម្គាល់
a សៀវភៅការបើកបង្ហាញប្រើនិមិត្តរូបដើម្បីសម្គាល់សត្រូវរបស់ព្រះ។ សៀវភៅដានីយ៉ែលជួយយើងឲ្យយល់អំពីអត្ថន័យនៃនិមិត្តរូបទាំងនោះ។ ក្នុងអត្ថបទនេះ យើងនឹងប្រៀបធៀបទំនាយខ្លះក្នុងសៀវភៅដានីយ៉ែល ទៅនឹងទំនាយដែលស្រដៀងគ្នានៅក្នុងសៀវភៅការបើកបង្ហាញ។ យ៉ាងនេះ យើងនឹងអាចសម្គាល់ថាអ្នកណាជាសត្រូវរបស់ព្រះ។ បន្ទាប់មក យើងនឹងពិចារណាអំពីអ្វីដែលនឹងកើតឡើងចំពោះពួកគេ។