កំណត់សម្គាល់
a ពេលគិតអំពីបុគ្គលម្នាក់ដែលស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងខ្លាំង យើងច្រើនតែនឹកឃើញដល់យ៉ូប។ តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បុរសដ៏ស្មោះត្រង់នេះ? យើងរៀនថា សាថានមិនអាចបង្ខំយើងឲ្យលះចោលព្រះយេហូវ៉ាបានទេ។ យើងក៏រៀនដែរថា ព្រះយេហូវ៉ាដឹងអំពីអ្វីទាំងអស់ដែលកើតឡើងចំពោះយើង។ ម្យ៉ាងទៀត ដូចព្រះយេហូវ៉ាបានបំបាត់ចោលទុក្ខលំបាករបស់យ៉ូប នៅថ្ងៃណាមួយលោកក៏នឹងបំបាត់ចោលទុក្ខលំបាកទាំងអស់របស់យើងដែរ។ បើយើងបង្ហាញដោយការប្រព្រឹត្តថា យើងជឿជាក់ទាំងស្រុងទៅលើសេចក្ដីពិតទាំងនេះ យើងនៅក្នុងចំណោមបុគ្គលដែលពិតជា«សង្ឃឹមលើព្រះយេហូវ៉ា»។