កំណត់សម្គាល់
a ក្នុងពិភពលោកនេះ មិនងាយរកឃើញមនុស្សសុចរិតទេ។ ប៉ុន្តែ មនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះកំពុងដើរតាមមាគ៌ាដ៏សុចរិតមួយ។ អ្នកច្បាស់ជានៅក្នុងចំណោមពួកគេដែរ។ អ្នកព្យាយាមរស់នៅស្របតាមមាគ៌ានោះដោយសារអ្នកស្រឡាញ់ព្រះយេហូវ៉ា ហើយដោយសារព្រះយេហូវ៉ាស្រឡាញ់សេចក្ដីសុចរិត។ តើយើងអាចស្រឡាញ់សេចក្ដីសុចរិតកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច? ក្នុងអត្ថបទនេះ យើងនឹងពិចារណាថា តើសេចក្ដីសុចរិតជាអ្វី និងប្រយោជន៍ដែលយើងទទួលពីការស្រឡាញ់សេចក្ដីសុចរិត។ យើងក៏នឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីកាន់តែស្រឡាញ់គុណសម្បត្តិនេះ។