កំណត់សម្គាល់
a មនុស្សជាច្រើននៅសព្វថ្ងៃនេះមិនជឿលើសេចក្ដីសន្យាក្នុងគម្ពីរអំពីពិភពលោកថ្មីទេ។ ពួកគេគិតថានេះគ្រាន់តែជាការស្រមើស្រមៃ ជារឿងនិទាន ឬជាអ្វីដែលល្អពេកមិនអាចក្លាយជាការពិតបានឡើយ។ ប៉ុន្តែ យើងជឿជាក់ថាសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ានឹងត្រូវសម្រេច។ ទោះជាយ៉ាងនេះក៏ដោយ យើងនៅតែត្រូវខំរក្សាជំនឿរបស់យើងឲ្យរឹងមាំ។ តើតាមរបៀបណា? ក្នុងអត្ថបទនេះនឹងមានការពន្យល់។