កំណត់សម្គាល់
a ក្នុងថែស្សាឡូនិចទី១ ជំពូកទី៥ យើងឃើញឧទាហរណ៍និងការប្រៀបប្រដូចជាបន្ដបន្ទាប់ដែលបង្រៀនយើងអំពីថ្ងៃរបស់ព្រះយេហូវ៉ានៅខាងមុខ។ តើ«ថ្ងៃ»នោះជាអ្វី ហើយតើថ្ងៃនោះនឹងមកដល់តាមរបៀបណា? តើអ្នកណានឹងរួចជីវិត ហើយតើអ្នកណានឹងមិនរួចជីវិតនៅថ្ងៃនោះ? តើយើងអាចត្រៀមខ្លួនសម្រាប់ថ្ងៃនោះយ៉ាងដូចម្ដេច? យើងនឹងពិចារណាអំពីពាក្យរបស់សាវ័កប៉ូល ហើយឆ្លើយសំណួរទាំងនោះ។