កំណត់សម្គាល់
b ការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញដែលបានកើតឡើងនៅឆ្នាំ១៩១៩ ក៏បានត្រូវរៀបរាប់នៅអេសេគាល ៣៧:១-១៤ និងការបើកបង្ហាញ ១១:៧-១២ដែរ។ អេសេគាលបានប្រាប់ទុកជាមុនអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញនៃគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងអស់ក្រោយពីធ្វើជាឈ្លើយសឹកអស់រយៈពេលជាយូរ។ ទំនាយនៅក្នុងសៀវភៅការបើកបង្ហាញ សំដៅលើការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញឬការរស់ឡើងវិញក្នុងន័យធៀបរបស់បងប្រុសៗជាអ្នកនាំមុខដែលបានត្រូវរើសតាំងមួយក្រុមតូច ក្រោយពីពួកគេមិនអាចបម្រើព្រះយេហូវ៉ាយ៉ាងសកម្មអស់មួយរយៈពេលខ្លី ដោយសារពួកគេបានត្រូវចាប់ដាក់គុកយ៉ាងអយុត្តិធម៌។ នៅឆ្នាំ១៩១៩ ពួកគេបានត្រូវតែងតាំងជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។—ម៉ាថ. ២៤:៤៥; សូមមើលសៀវភៅដែលមានចំណងជើងថា ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ! ទំ.១១៨។