កំណត់សម្គាល់
a សូម្បីតែយ៉ូបដែលជាបុរសស្មោះត្រង់ ក៏បានគិតច្រើនពេកអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួនពេលបុរសបីនាក់បានចោទប្រកាន់គាត់។ ដំបូង ពេលយ៉ូបបាត់បង់កូននិងទ្រព្យសម្បត្តិទាំងអស់របស់គាត់ «គាត់មិនបានប្រព្រឹត្តអំពើខុសឆ្គង ឬចោទប្រកាន់ថាព្រះបានធ្វើខុសឡើយ»។ (យ៉ូប ១:២២; ២:១០) ប៉ុន្តែ ពេលគេចោទប្រកាន់ថាគាត់បានធ្វើខុស គាត់បានពោលពាក្យ«ដោយមិនបានគិត»។ គាត់គិតអំពីការនិយាយការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន ច្រើនជាងការធ្វើឲ្យនាមឬកេរ្តិ៍ឈ្មោះរបស់ព្រះបានបរិសុទ្ធ។—យ៉ូប ៦:៣; ១៣:៤, ៥; ៣២:២; ៣៤:៥។