បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ

កំណត់សម្គាល់

a ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​សញ្ញា​សម្គាល់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់ លោក​បាន​ប្រាប់​ឧទាហរណ៍​ខ្លះ​ដល់​អ្នក​កាន់​តាម​លោក។ មុន​ដំបូង​លោក​បាន​បញ្ជាក់​អំពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដែល​ជា​ក្រុម​តូច​មួយ​នៃ​បង​ប្រុស​ៗ​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នឹង​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ក្រោយ​មក​លោក​បាន​លើក​ឧទាហរណ៍​ខ្លះ​ដែល​សំដៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់។ (​ម៉ាថាយ ២៥:១​-​៣០​) នៅ​ទី​បំផុត លោក​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​នឹង​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត ហើយ​ដែល​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ (​ម៉ាថាយ ២៥:៣១​-​៤៦​) ស្រដៀង​គ្នា​ដែរ ពេល​ទំនាយ​របស់​អេសេគាល​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​សម័យ​យើង ទំនាយ​នោះ​មុន​បង្អស់​សំដៅ​លើ​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌។ ទោះ​ជា​តាម​ធម្មតា​កុលសម្ព័ន្ធ​១០​នៃ​អ៊ីស្រាអែល​មិន​មែន​ជា​តំណាង​ពួក​អ្នក​ដែល​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​ក៏​ដោយ ការ​រួប​រួម​គ្នា​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ទំនាយ​នោះ​រំលឹក​យើង​អំពី​សាមគ្គី​ភាព​រវាង​ពួក​អ្នក​ទាំង​នោះ​និង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក