កំណត់សម្គាល់
a គ្រិស្តសាសនិកម្នាក់ប្រហែលជាសម្រេចចិត្តមានកាំភ្លើង (ដូចជាកាំភ្លើងវែងជាដើម)សម្រាប់បរបាញ់សត្វធ្វើជាអាហារ ឬដើម្បីការពារខ្លួនពីសត្វសាហាវ។ ប៉ុន្តែ ពេលគាត់មិនប្រើកាំភ្លើងនោះ គាត់គួរតែយកគ្រាប់ចេញ ហើយប្រហែលជាថែមទាំងដោះផ្នែកមួយចំនួននៃកាំភ្លើងនោះចេញពីគ្នា។ ម្យ៉ាងទៀត គាត់គួរតែចាក់សោវាទុកនៅកន្លែងដែលមានសុវត្ថិភាព។ នៅកន្លែងដែលរដ្ឋាភិបាលដាក់កម្រិតទៅលើអ្នកដែលមានកាំភ្លើង ឬកន្លែងដែលការមានកាំភ្លើងគឺខុសច្បាប់ គ្រិស្តសាសនិកគោរពតាមច្បាប់ទាំងនោះ។—រ៉ូម ១៣:១