កំណត់សម្គាល់
a នៅសំណង់បាក់បែកក្រុងយេរីខូ បុរាណវត្ថុវិទូបានរកឃើញគ្រាប់ធញ្ញជាតិជាច្រើនដែលបណ្ដាជនបានប្រមូលទុក ប៉ុន្តែមិនបានបរិភោគទេ។ នេះគាំទ្រកំណត់ហេតុក្នុងគម្ពីរដែលប្រាប់ថា ការឡោមព័ទ្ធក្រុងនោះគឺសម្រាប់មួយរយៈពេលខ្លី ហើយថាជនជាតិអ៊ីស្រាអែលមិនបានត្រូវអនុញ្ញាតឲ្យបរិភោគគ្រាប់ធញ្ញជាតិដែលមកពីក្រុងយេរីខូឡើយ។ ពេលនោះជាពេលល្អដើម្បីឲ្យជនជាតិអ៊ីស្រាអែលដណ្ដើមយកស្រុកសន្យា ដោយសារជារដូវច្រូតកាត់ហើយមានស្បៀងអាហារជាបរិបូរនៅវាលស្រែ។—យ៉ូស្វេ ៥:១០-១២