បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី១ ៥
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

ថែស្សាឡូនិចទី១ ៥:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០១៩, ទំ.  ៨-៩

    ៩/២០១៩, ទំ.  ៩

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៥០-២៥១

    ប៉មយាម,

    ១៥/៩/២០១២, ទំ.  ៣-៤

    ១/៧/២០១០, ទំ.  ១៦

    ១/៥/២០០៨, ទំ.  ២០-២១

ថែស្សាឡូនិចទី១ ៥:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០១៩, ទំ.  ៨-៩

    ៩/២០១៩, ទំ.  ៩-១០

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៥០-២៥១

    ប៉មយាម,

    ១៥/១១/២០១៣, ទំ.  ១២-១៣

    ១/១/២០១៣, ទំ.  ៧

    ១៥/៩/២០១២, ទំ.  ៣-៥

    ១/៧/២០១០, ទំ.  ១៦-១៧

    ១/៥/២០០៨, ទំ.  ២០-២១

    ១/៥/២០០៤, ទំ.  ២០-២១

    ១/៩/១៩៩៧, ទំ.  ១១-១២

    ១/៧/១៩៩៥, ទំ.  ៣១

    ចូរថ្វាយបង្គំព្រះ, ទំ.  ១៨២

    ព្រះពិតជាស្រឡាញ់, ទំ.  ២១

    គោលបំណងនៃជីវិត, ទំ.  ២៨

ថែស្សាឡូនិចទី១ ៥:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០១៩, ទំ.  ៩

    ប៉មយាម,

    ១/៣/២០១២, ទំ.  ១០-១១

    ១/៤/២០០៣, ទំ.  ១១

ថែស្សាឡូនិចទី១ ៥:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    «ព្រះស្រឡាញ់», ទំ.  ២៣២

    ប៉មយាម,

    ១៥/៤/២០១៣, ទំ.  ១១

    ១/១២/២០០៨, ទំ.  ១៦-១៧

    ១/១០/២០០៦, ទំ.  ៣១

    ១/៤/២០០៣, ទំ.  ១៥-១៦

    ១/៩/២០០០, ទំ.  ៨-៩

    ភ្ញាក់រឭក!,

    ២២/៤/២០០៤,

ថែស្សាឡូនិចទី១ ៥:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤៨

    កិច្ចបម្រើ,

    ៩/២០០៥, ទំ.  ៩

ថែស្សាឡូនិចទី១ ៥:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០១១, ទំ.  ២៤-២៨

    ១/៩/១៩៩៩, ទំ.  ១៩

ថែស្សាឡូនិចទី១ ៥:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៩, ទំ.  ១៩-២០

ថែស្សាឡូនិចទី១ ៥:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០១៧, ទំ.  ៦-៧

    ប៉មយាម,

    ១៥/២/២០១៥, ទំ.  ៨

    ១៥/៨/២០១៣, ទំ.  ២២

    ១/៦/២០១០, ទំ.  ១៤-១៥

    ១/៨/២០០៤, ទំ.  ២០

    ១/២/២០០២, ទំ.  ១៨-១៩

    ១/១/១៩៩៦, ទំ.  ១៣-១៤

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ១០២-១០៣, ១៦៦-១៦៧

    គ្រួសារ, ទំ.  ៣៦-៣៧

ថែស្សាឡូនិចទី១ ៥:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ការអធិដ្ឋាន

    ១/១២/២០០៣, ទំ.  ២៣-២៨

ថែស្សាឡូនិចទី១ ៥:១៩

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០០, ទំ.  ១០

ថែស្សាឡូនិចទី១ ៥:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៦, ទំ.  ២៨-២៩

ថែស្សាឡូនិចទី១ ៥:២៣

កំណត់សម្គាល់

  • *

    មើល​កំណត់​សម្គាល់​ខ​១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៧

ថែស្សាឡូនិចទី១ ៥:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០១៩, ទំ.  ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (nwt)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ថែស្សាឡូនិចទី១ ៥:១-២៨

ថែស្សាឡូនិចទី១

៥ ឥឡូវ បើ​និយាយ​អំពី​គ្រា​និង​ពេល​កំណត់​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​ឡើយ។ ២ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។ ៣ នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា៖ «មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!» នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ដែល​ហៀបនឹង​សម្រាល​កូន។ ពួក​គេ​នឹង​គេច​មិន​ផុត​ឡើយ។ ៤ ប៉ុន្តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ទេ ៥ ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ។ យើង​មិន​មែន​នៅ​ខាង​យប់​ឬ​ភាព​ងងឹត​ឡើយ។

៦ ដូច្នេះ កុំ​ឲ្យ​យើង​ដេក​លង់​លក់​ដូច​អ្នក​ឯ​ទៀត តែ​ចូរ​ឲ្យ​យើង​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច។ ៧ ព្រោះ​អ្នក​ដែល​ដេក ធ្លាប់​តែ​ដេក​នៅ​ពេល​យប់ ហើយ​អ្នក​ដែល​ផឹក​ស្រា​ស្រវឹង​ច្រើន​តែ​ស្រវឹង​នៅ​ពេល​យប់។ ៨ ប៉ុន្តែ​ចំណែក​យើង​ដែល​នៅ​ខាង​ថ្ងៃ​វិញ ចូរ​ឲ្យ​យើង​ដឹង​ខ្លួន​ជា​និច្ច ហើយ​ពាក់​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ជា​អាវ​ការពារ​ដើម​ទ្រូង ថែម​ទាំង​ពាក់​សេចក្ដី​សង្ឃឹម​លើ​សេចក្ដី​សង្គ្រោះ​ជា​មួក​ការពារ​ក្បាល ៩ ពីព្រោះ​ព្រះ​បាន​ជ្រើស​រើស​យើង មិន​មែន​ដើម្បី​ឲ្យ​យើង​ទទួល​កំហឹង​របស់​លោក ប៉ុន្តែ​ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។ ១០ លោក​បាន​ស្លាប់​ដើម្បី​ឲ្យ​យើង​អាច​រស់​ជា​មួយ​នឹង​លោក ទោះ​ជា​យើង​បាន​ដេក​លក់​ឬ​ភ្ញាក់​រហូត​ក៏​ដោយ។ ១១ ដូច្នេះ ចូរ​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ។

១២ បង​ប្អូន​អើយ ឥឡូវ​យើង​សុំ​អ្នក​រាល់​គ្នា​គោរព​ពួក​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រម​ទាំង​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់ ហើយ​ដាស់​តឿន​អ្នក​រាល់​គ្នា ១៣ ហើយ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ពួក​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​សារ​កិច្ចការ​របស់​ពួក​គាត់។ ចូរ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​រវាង​គ្នា​នឹង​គ្នា។ ១៤ ម្យ៉ាង​ទៀត យើង​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​មាន​ចិត្ត​ធ្ងន់​ចំពោះ​មនុស្ស​ទាំង​អស់ ដាស់​តឿន​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ហើយ​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ។ ១៥ កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ប៉ុន្តែ​ចូរ​រក​វិធី​ធ្វើ​អំពើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ចំពោះ​អ្នក​ឯ​ទៀត​ជា​និច្ច។

១៦ ចូរ​អរ​សប្បាយ​ជា​និច្ច។ ១៧ ចូរ​អធិដ្ឋាន​ឥត​ឈប់។ ១៨ ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វីៗ​ទាំង​អស់។ ព្រោះ​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​អ្នក​រាល់​គ្នា​ដោយ​សារ​គ្រិស្ត​យេស៊ូ។ ១៩ កុំ​រារាំង​ឥទ្ធិពល​នៃ​សកម្មពល* របស់​ព្រះ។ ២០ កុំ​មើល​ងាយ​ទំនាយ។ ២១ ចូរ​ពិចារណា​អ្វីៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​ប្រសើរ។ ២២ ចូរ​ចៀស​ចេញ​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង។

២៣ សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​ទាំង​ស្រុង។ សូម​ឲ្យ​ចិត្ត​គំនិត* ជីវិត​និង​រូប​កាយ​របស់​បង​ប្អូន​បាន​ត្រូវ​រក្សា​ការពារ​មិន​ឲ្យ​មាន​កន្លែង​បន្ទោស និង​មាន​គ្រប់​លក្ខណៈ​ក្នុង​អំឡុង​វត្តមាន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។ ២៤ លោក​ដែល​កំពុង​ហៅ​អ្នក​រាល់​គ្នា​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​ធ្វើ​ការ​នោះ។

២៥ បង​ប្អូន​អើយ សូម​បន្ត​អធិដ្ឋាន​ឲ្យ​យើង។

២៦ សូម​សួរ​សុខទុក្ខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​ការ​ថើប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។

២៧ ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​នាម​លោក​ម្ចាស់ ឲ្យ​អាន​សំបុត្រ​នេះ​ជូន​បង​ប្អូន​ទាំង​អស់​ស្ដាប់។

២៨ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក