ម៉ាថាយ
១ នេះជាសៀវភៅជីវប្រវត្ដិរបស់លោកយេស៊ូគ្រិស្ត កូន* របស់ដាវីឌ កូនរបស់អាប្រាហាំ៖
២ អាប្រាហាំជាឪពុក* របស់អ៊ីសាក
អ៊ីសាកជាឪពុករបស់យ៉ាកុប
យ៉ាកុបជាឪពុករបស់យូដានិងបងប្អូនប្រុសរបស់គាត់
៣ យូដាជាឪពុករបស់ពេរេសនិងសេរ៉ា ហើយម្ដាយរបស់ពួកគេគឺថេម៉ា
ពេរេសជាឪពុករបស់ហេស្រុន
ហេស្រុនជាឪពុករបស់រ៉ាម
៤ រ៉ាមជាឪពុករបស់អមីណាដាប
អមីណាដាបជាឪពុករបស់ណាសូន
ណាសូនជាឪពុករបស់សាលម៉ូន
៥ សាលម៉ូនជាឪពុករបស់បូអូស ហើយរ៉ាហាបជាម្ដាយ
បូអូសជាឪពុករបស់អូបិឌ ហើយរូថជាម្ដាយ
អូបិឌជាឪពុករបស់អ៊ីសាយ
៦ អ៊ីសាយជាឪពុករបស់ស្តេចដាវីឌ
ដាវីឌជាឪពុករបស់សាឡូម៉ូន ហើយភរិយារបស់អ៊ូរីជាម្ដាយ
៧ សាឡូម៉ូនជាឪពុករបស់រេហូបោម
រេហូបោមជាឪពុករបស់អាប៊ីយ៉ា
អាប៊ីយ៉ាជាឪពុករបស់អេសា
៨ អេសាជាឪពុករបស់យេហូសាផាត
យេហូសាផាតជាឪពុករបស់យេហូរ៉ាម
យេហូរ៉ាមជាឪពុករបស់អូសៀស
៩ អូសៀសជាឪពុករបស់យ៉ូថាម
យ៉ូថាមជាឪពុករបស់អេហាស
អេហាសជាឪពុករបស់ហេសេគា
១០ ហេសេគាជាឪពុករបស់ម៉ាណាសេ
ម៉ាណាសេជាឪពុករបស់អេម៉ុន
អេម៉ុនជាឪពុករបស់យ៉ូសៀស
១១ យ៉ូសៀសជាឪពុករបស់យេកូនាសនិងបងប្អូនប្រុសរបស់គាត់ដែលកើតនៅសម័យដែលជនជាតិយូដាត្រូវនិរទេសទៅបាប៊ីឡូន
១២ យេកូនាសជាឪពុករបស់សាលធាលដែលកើតក្រោយយេកូនាសត្រូវនិរទេសទៅបាប៊ីឡូន
សាលធាលជាឪពុករបស់សេរ៉ូបាបិល
១៣ សេរ៉ូបាបិលជាឪពុករបស់អាប៊ីយ៉ូដ
អាប៊ីយ៉ូដជាឪពុករបស់អេលៀគីម
អេលៀគីមជាឪពុករបស់អេសូរ
១៤ អេសូរជាឪពុករបស់សេដុក
សេដុកជាឪពុករបស់អេខឹម
អេខឹមជាឪពុករបស់អេលីយ៉ូដ
១៥ អេលីយ៉ូដជាឪពុករបស់អេលៀសារ
អេលៀសារជាឪពុករបស់ម៉ាថាន
ម៉ាថានជាឪពុករបស់យ៉ាកុប
១៦ យ៉ាកុបជាឪពុករបស់យ៉ូសែបដែលជាប្ដីរបស់ម៉ារៀ។ លោកយេស៊ូដែលហៅថាគ្រិស្តបានកើតពីម៉ារៀ។
១៧ ដូច្នេះ ពីអាប្រាហាំរហូតដល់ដាវីឌមានដប់បួនជំនាន់ ហើយពីដាវីឌរហូតដល់ពេលនិរទេសទៅបាប៊ីឡូនមានដប់បួនជំនាន់។ ពីពេលនិរទេសរហូតដល់គ្រិស្តមានដប់បួនជំនាន់។
១៨ ក៏ប៉ុន្តែ កំណើតរបស់លោកយេស៊ូគ្រិស្តគឺដូចតទៅ៖ម៉ារៀជាម្ដាយរបស់លោកគឺជាគូដណ្ដឹងរបស់យ៉ូសែប។ ប៉ុន្តែ មុនពេលពួកគាត់ចាប់ផ្ដើមរួមរស់ជាប្ដីប្រពន្ធនោះ នាងមាន* ផ្ទៃពោះដោយសកម្មពល* បរិសុទ្ធរបស់ព្រះ។ ១៩ ក៏ប៉ុន្តែ ដោយសារយ៉ូសែបដែលជាប្ដី* របស់នាង ជាមនុស្សសុចរិត នោះយ៉ូសែបមិនចង់ធ្វើឲ្យនាងអាម៉ាស់ខ្មាសឡើយ។ ដូច្នេះ គាត់សម្រេចចិត្តលែងលះ* នាងដោយសម្ងាត់។ ២០ ប៉ុន្តែ ក្រោយយ៉ូសែបបានគិតអំពីរឿងទាំងនេះរួចហើយ នោះទេវតារបស់ព្រះយេហូវ៉ា* បានលេចមកក្នុងសុបិនហើយប្រាប់គាត់ថា៖ «យ៉ូសែប កូនដាវីឌ ចូរយកម៉ារៀជាប្រពន្ធទៅផ្ទះរបស់អ្នក ហើយកុំខ្លាចឡើយ ព្រោះនាងមានផ្ទៃពោះ គឺដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ។ ២១ នាងនឹងសម្រាលបានបុត្រមួយ ហើយអ្នកត្រូវឲ្យនាមបុត្រនោះថាយេស៊ូ* ព្រោះលោកនឹងសង្គ្រោះមនុស្សឲ្យរួចពីការខុសឆ្គង* របស់ពួកគេ»។ ២២ ការទាំងនេះបានកើតឡើងពិតមែន ដើម្បីសម្រេចនូវទំនាយរបស់ព្រះយេហូវ៉ាដែលមកតាមរយៈអ្នកប្រកាសទំនាយរបស់លោក។ ទំនាយនោះថា៖ ២៣ «មើល! ស្រីក្រមុំបរិសុទ្ធនឹងមានផ្ទៃពោះ ហើយនឹងសម្រាលបានបុត្រមួយ។ ពួកគេនឹងឲ្យនាមបុត្រនោះថាអេម៉ាញូអែល» ដែលបកប្រែថា«ព្រះនៅជាមួយនឹងយើង»។
២៤ ក្រោយពីនោះ យ៉ូសែបភ្ញាក់ពីដំណេក ហើយយកប្រពន្ធទៅផ្ទះរបស់គាត់ ដូចទេវតារបស់ព្រះយេហូវ៉ាបានបង្គាប់។ ២៥ ប៉ុន្តែ យ៉ូសែបមិនបានរួមដំណេកជាមួយនឹងម៉ារៀឡើយ រហូតដល់នាងបានបង្កើតបុត្រហើយ។ រួចយ៉ូសែបឲ្យនាមបុត្រនោះថាយេស៊ូ។