បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ហឹប​នៅ​ក្នុង​ទឹក​ដី​ពួក​ភីលីស្ទីន (​១​-​១២​)

        • ព្រះដាកុន​អាម៉ាស់​មុខ (​១​-​៥​)

        • ពួក​ភីលីស្ទីន​ជួប​ទុក្ខ​វេទនា (​៦​-​១២​)

សាំយូអែលទី១ ៥:១

ឯកសារយោង

  • +១សាំ ៤:១១

សាំយូអែលទី១ ៥:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ផ្ទះ​»​

ឯកសារយោង

  • +អសក ១៦:២៣; ១ប្រ ១០:៨-១០

សាំយូអែលទី១ ៥:៣

ឯកសារយោង

  • +ដច ១២:១២; ១ប្រ ១៦:២៦; ចសព ៩៧:៧
  • +អេ ៤៦:៦, ៧

សាំយូអែលទី១ ៥:៤

កំណត់សម្គាល់

  • *

    ឬ​«​ផ្នែក​រាង​ដូច​ជា​ត្រី​»​

សាំយូអែលទី១ ៥:៦

ឯកសារយោង

  • +១សាំ ៦:៥, ៦

សាំយូអែលទី១ ៥:៨

ឯកសារយោង

  • +១សាំ ១៧:៤

សាំយូអែលទី១ ៥:៩

ឯកសារយោង

  • +១សាំ ៥:៦

សាំយូអែលទី១ ៥:១០

ឯកសារយោង

  • +យ៉ូស ១៥:២០, ៤៥; ២បស ១:២; អេម ១:៨
  • +១សាំ ៥:៧

សាំយូអែលទី១ ៥:១១

ឯកសារយោង

  • +១សាំ ៥:៦, ៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ៥:១១សាំ ៤:១១
១សាំ. ៥:២អសក ១៦:២៣; ១ប្រ ១០:៨-១០
១សាំ. ៥:៣ដច ១២:១២; ១ប្រ ១៦:២៦; ចសព ៩៧:៧
១សាំ. ៥:៣អេ ៤៦:៦, ៧
១សាំ. ៥:៦១សាំ ៦:៥, ៦
១សាំ. ៥:៨១សាំ ១៧:៤
១សាំ. ៥:៩១សាំ ៥:៦
១សាំ. ៥:១០យ៉ូស ១៥:២០, ៤៥; ២បស ១:២; អេម ១:៨
១សាំ. ៥:១០១សាំ ៥:៧
១សាំ. ៥:១១១សាំ ៥:៦, ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ៥:១-១២

សៀវភៅសាំយូអែលទី១

៥ ក្រោយ​ពី​ពួក​ទ័ព​ភីលីស្ទីន​បាន​ចាប់​យក​ហឹប+នៃ​ព្រះ​ពិត ពួក​គេ​នាំ​យក​ហឹប​នោះ​ពី​អេបេណេសឺ​ទៅ​ក្រុង​អាសូត។ ២ ពួក​ភីលីស្ទីន​បាន​យក​ហឹប​នៃ​ព្រះ​ពិត​ចូល​ទៅ​ក្នុង​វិហារ*របស់​ព្រះដាកុន ហើយ​ដាក់​នៅ​ក្បែរ​រូប​សំណាក​ព្រះ​នោះ។+ ៣ លុះ​ស្អែក​ឡើង ពេល​ដែល​អ្នក​ក្រុង​អាសូត​ក្រោក​ពី​ព្រលឹម ពួក​គេ​ឃើញ​ព្រះ​ដាកុន​រលំ​ផ្កាប់​មុខ​លើ​ដី នៅ​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា។+ ដូច្នេះ ពួក​គេ​ក៏​លើក​ព្រះដាកុន​ដាក់​នៅ​កន្លែង​ដើម​វិញ។+ ៤ នៅ​ថ្ងៃ​បន្ទាប់ ពេល​ពួក​គេ​ក្រោក​ពី​ព្រលឹម ពួក​គេ​ឃើញ​ព្រះដាកុន​រលំ​ផ្កាប់​មុខ​លើ​ដី នៅ​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ក្បាល​និង​ដៃ​ទាំង​សង​ខាង​របស់​ព្រះដាកុន​បាន​ត្រូវ​កាត់​ផ្ដាច់ ហើយ​ខ្ទាត​ទៅ​មាត់​ទ្វារ​វិហារ នៅ​សល់​តែ​ដង​ខ្លួន*ប៉ុណ្ណោះ។ ៥ ហេតុ​នោះ​ហើយ​បាន​ជា​មក​ដល់​សព្វ​ថ្ងៃ​នេះ ពួក​សង្ឃ​នៃ​ព្រះ​ដាកុន និង​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នៃ​ព្រះដាកុន​នៅ​ក្រុង​អាសូត​ឡើយ។

៦ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​អ្នក​ក្រុង​អាសូត​យ៉ាង​ធ្ងន់​ធ្ងរ។ លោក​បាន​វាយ​ប្រហារ​ពួក​គេ ដោយ​ធ្វើ​ឲ្យ​មាន​ជំងឺ​ឫសដូងបាត​នៅ​ក្នុង​ក្រុង​អាសូត​និង​តំបន់​ទាំង​ប៉ុន្មាន​របស់​ក្រុង​នោះ។+ ៧ ពេល​អ្នក​ក្រុង​អាសូត​បាន​ឃើញ​ហេតុ​ការណ៍​ទាំង​នេះ ពួក​គេ​និយាយ​ថា​៖ ​«​កុំ​ទុក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​នៅ​ជា​មួយ​នឹង​យើង​ទៀត ពី​ព្រោះ​ព្រះ​នោះ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ចំពោះ​យើង​និង​ព្រះដាកុន​របស់​យើង​»។ ៨ ហេតុ​នេះ ពួក​គេ​ក៏​កោះ​ហៅ​អ្នក​នាំ​មុខ​ទាំង​អស់​នៃ​ពួក​ភីលីស្ទីន​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​សួរ​ថា​៖ ​«​តើ​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល?​»។ អ្នក​នាំ​មុខ​ទាំង​នោះ​ឆ្លើយ​ថា​៖ ​«​ចូរ​យក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្រុង​កាថ​»។+ ដូច្នេះ ពួក​គេ​ក៏​យក​ហឹប​ទៅ​ទី​នោះ។

៩ បន្ទាប់​ពី​ពួក​គេ​យក​ហឹប​នោះ​ទៅ​ក្រុង​កាថ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ក្រុង​នោះ ហើយ​នាំ​ឲ្យ​មាន​ការ​ភិត​ភ័យ​ជ្រួល​ច្របល់​ជា​ខ្លាំង។ លោក​ធ្វើ​ឲ្យ​ពួក​គេ​គ្រប់​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ កើត​ឫសដូងបាត។+ ១០ ដូច្នេះ ពួក​គេ​ក៏​យក​ហឹប​នៃ​ព្រះ​ពិត​ទៅ​ក្រុង​អេក្រុន។+ លុះ​ទៅ​ដល់​ភ្លាម អ្នក​ក្រុង​នោះ​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​ពួក​គេ​បាន​យក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មក​ក្រុង​យើង ដើម្បី​សម្លាប់​យើង​និង​កូន​ចៅ​របស់​យើង​ហើយ!​»។+ ១១ រួច​មក ពួក​គេ​បាន​កោះ​ហៅ​អ្នក​នាំ​មុខ​ទាំង​អស់​នៃ​ពួក​ភីលីស្ទីន​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​និយាយ​ថា​៖ ​«​សូម​យក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ! សូម​យក​ហឹប​នោះ​ទៅ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង​និង​កូន​ចៅ​យើង​ត្រូវ​ស្លាប់​ឡើយ!​»។ ពួក​គេ​និយាយ​ដូច្នេះ ព្រោះ​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ​ខ្លាច​ថា​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ហឹប​នោះ។ ព្រះ​ពិត​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់​ធ្ងរ។+ ១២ អ្នក​ដែល​នៅ​មាន​ជីវិត​ក្នុង​ក្រុង​នោះ សុទ្ធតែ​កើត​ឫសដូងបាត។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​យំ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ឮ​ទៅ​ដល់​ស្ថាន​សួគ៌។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក