បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ២៩
  • តើខ្ញុំគួរអធិដ្ឋានទៅពួកអ្នកបរិសុទ្ធទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំគួរអធិដ្ឋានទៅពួកអ្នកបរិសុទ្ធទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន
    តើព្រះតម្រូវអ្វីពីយើង?
  • យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះយេហូវ៉ាស្ដាប់យើងឬទេ?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ២៩

តើ​ខ្ញុំ​គួរ​អធិដ្ឋាន​ទៅ​ពួក​អ្នក​បរិសុទ្ធ​ទេ?

ចម្លើយ​ពី​គម្ពីរ

មិន​គួរ​ទេ។ គម្ពីរ​បរិសុទ្ធ​ប្រាប់​ថា​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​នាម​លោក​យេស៊ូ។ លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖​«​អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ›​»។ (​ម៉ាថាយ ៦:៩​) លោក​យេស៊ូ​មិន​ដែល​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ទៅ​ពួក​អ្នក​បរិសុទ្ធ ទេវតា ឬ​ទៅ​អ្នក​ណា​ផ្សេង​ក្រៅ​ពី​ព្រះ​ឡើយ។

លោក​យេស៊ូ​ក៏​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ដែរ​ថា​៖​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូហាន ១៤:៦​) មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​ព្រះ​បាន​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​សម្រុះ​សម្រួល​ជំនួស​យើង។—ហេប្រឺ ៧:២៥

ចុះ​យ៉ាង​ណា​បើ​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​ផង​និង​ទៅ​ពួក​អ្នក​បរិសុទ្ធ​ផង?

នៅ​ក្នុង​បញ្ញត្តិ​ទាំង​១០​ប្រការ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖‹ខ្ញុំ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ខ្ញុំ​មាន​សេចក្ដី​ប្រច័ណ្ឌ›។ (​និក្ខមនំ ២០:៥; សមាគម​ព្រះ​គម្ពីរ​កម្ពុជា​) តើ​ព្រះ​«​មាន​សេចក្ដី​ប្រច័ណ្ឌ​»​ក្នុង​ន័យ​អ្វី? ក្នុង​គម្ពីរ​មួយ​ទៀត(​New American Bible​) មាន​កំណត់​សម្គាល់​ត្រង់​ពាក្យ​«​ព្រះ​មាន​សេចក្ដី​ប្រច័ណ្ឌ​»​ ដោ​យ​ពន្យល់​ថា​ព្រះ​«​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។ ព្រះ​ចង់​ឲ្យ​យើង​ស្មោះ​ត្រង់​និង​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ នេះ​រួម​បញ្ចូល​ការ​អធិដ្ឋាន​ទៅ​លោក​ផ្ដាច់​មុខ។—អេសាយ ៤៨:១១

បើ​យើង​អធិដ្ឋាន​ទៅ​បុគ្គល​ផ្សេង​ទៀត សូម្បី​តែ​អធិដ្ឋាន​ទៅ​ពួក​អ្នក​បរិសុទ្ធ​ឬ​ទៅ​ទេវតា នោះ​ព្រះ​មិន​ពេញ​ចិត្ត​យើង​ទេ។ ពេល​សាវ័ក​យ៉ូហាន​បម្រុង​នឹង​គោរព​ប្រណិប័តន៍​ទេវតា​មួយ​រូប ទេវតា​នោះ​បាន​ឃាត់​គាត់​ថា​៖​«​កុំ​ធ្វើ​ដូច្នោះ! ខ្ញុំ​គ្រាន់​តែ​ជា​ខ្ញុំ​បម្រើ​ដូច​អ្នក​និង​ដូច​បង​ប្អូន​របស់​អ្នក ដែល​មាន​កិច្ច​ការ​ធ្វើ​ជា​សាក្សី​អំពី​លោក​យេស៊ូ។ ចូរ​គោរព​ប្រណិប័តន៍​ព្រះ​»។—ការ​បើក​បង្ហាញ ១៩:១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក