-
ជូនចំពោះឪពុកម្ដាយមេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
ជូនចំពោះឪពុកម្ដាយ
តើអំណោយដ៏ល្អបំផុតអ្វីដែលអ្នកអាចឲ្យដល់កូន? មានអ្វីៗជាច្រើនដែលកូនត្រូវការ រួមមានសេចក្ដីស្រឡាញ់ ការណែនាំ និងការការពារពីអ្នក។ ក៏ប៉ុន្តែ អំណោយដែលមានតម្លៃបំផុតដែលអ្នកអាចឲ្យដល់កូន គឺចំណេះអំពីព្រះយេហូវ៉ា និងសេចក្ដីពិតក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក។ (យ៉ូហាន ១៧:៣) ចំណេះបែបនោះអាចជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា និងបម្រើលោកដោយអស់ពីដួងចិត្ត ទោះជាកូននៅតូចក្ដី។—ម៉ាថាយ ២១:១៦
ឪពុកម្ដាយជាច្រើនយល់ឃើញថា បើមានមេរៀននិងលំហាត់ខ្លីៗ នោះជួយកូនក្មេងឲ្យរៀនឆាប់ចេះនិងឆាប់យល់។ ដូច្នេះ យើងមានចិត្តរីករាយផ្ដល់សៀវភៅនេះមានចំណងជើងថាមេរៀនដែលខ្ញុំរៀនពីគម្ពីរ។ មេរៀននីមួយៗបានត្រូវរៀបចំឡើងដើម្បីបង្រៀនកូនតាមរបៀបដែលងាយយល់។ សៀវភៅនេះមានរូបភាពនិងអក្សរខ្លះៗដែលបានត្រូវរៀបចំជាពិសេសសម្រាប់កូនៗដែលមានអាយុបីឆ្នាំនិងតិចជាង។ នេះក៏រួមបញ្ចូលយោបល់អំពីអ្វីដែលអ្នកអាចធ្វើជាមួយកូនដែរ។ សៀវភៅមេរៀនដែលខ្ញុំរៀនពីគម្ពីរ មិនមែនសម្រាប់ឲ្យកូនលេងទេ។ ផ្ទុយទៅវិញ សៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីឲ្យឪពុកម្ដាយអានជាមួយកូន និងជួយឲ្យមានការឆ្លើយឆ្លងគ្នា។
យើងជឿជាក់ថា សៀវភៅនេះនឹងមានប្រយោជន៍ចំពោះអ្នកក្នុងការបង្រៀនកូនៗនូវសេចក្ដីពិតពីគម្ពីរ‹តាំងពីកូនជាទារកនៅឡើយ›។—ធីម៉ូថេទី២ ៣:១៤, ១៥
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)
-
-
មេរៀនទី១មេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
មេរៀនទី១
អ្នកណាបង្កើតផែនដី?
អ្នកណាបង្កើតត្រី?
អ្នកណាបង្កើតប្រុសនិងស្រី?
អ្នកណាបង្កើតមេអំបៅមានស្លាបពណ័ល្អចេះហោះ?
ព្រះយេហូវ៉ាបង្កើតអ្វីទាំងអស់។
សូមធ្វើជាមួយកូន
សូមអានឲ្យកូនស្ដាប់:
សូមឲ្យកូនចង្អុល:
ផ្កាយ ពពក ព្រះអាទិត្យ
ទូក ផែនដី ផ្ទះ
សមុទ្រ មេអំបៅ
សូមសួរកូនថា:
តើព្រះឈ្មោះអ្វី?
តើព្រះយេហូវ៉ារស់នៅឯណា?
តើលោកបានបង្កើតអ្វីខ្លះ?
-
-
មេរៀនទី២មេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
មេរៀនទី២
សូមមើលសត្វផ្សេងៗជិតទូកណូអេ
មួយណាម៉ៗ មួយណាមែៗ?
សូមមើលសត្វទាំងឡាយទោះដើរឬហោះ
ទូកណូអេសង្គ្រោះទាំងអស់។
សូមធ្វើជាមួយកូន
សូមអានឲ្យកូនស្ដាប់:
លោកុប្បត្តិ ៧:៧-១០; ៨:១៥-១៧
សូមឲ្យកូនចង្អុល:
ខ្លាឃ្មុំ ឆ្កែ ដំរី
សត្វកវែង តោ ស្វា
ជ្រូក ចៀម
សេះបង្កង់ ឥន្ទធនូ
សូមឲ្យកូនធ្វើសំឡេងសត្វ:
ឆ្កែ តោ ស្វា
ជ្រូក ចៀម
-
-
មេរៀនទី៣មេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
មេរៀនទី៣
ពេលសុខលាភឮថាមិត្តឈឺ
គាត់ប្រាប់ថា៖ «ខ្ញុំដឹងធ្វើអ្វីហើយ
ខ្ញុំសរសេរសំបុត្រមួយជួយមិត្តខ្ញុំមិនឲ្យព្រួយ រួចមកខ្ញុំយកសំបុត្រនោះឲ្យ!»។
បើកូនបង្ហាញចិត្តសប្បុរស នោះអ្នកទាំងពីរនឹងរីករាយ!
សូមធ្វើជាមួយកូន
សូមអានឲ្យកូនស្ដាប់:
សូមឲ្យកូនចង្អុល:
ផ្ទះ តុ សុខលាភ
ព្រះអាទិត្យ ចាប ដើមឈើ
សូមសួរកូនថា:
តើកូនស្គាល់អ្នកណាដែលឈឺទេ?
តើយើងអាចជួយគាត់ឲ្យឆាប់ជាយ៉ាងដូចម្ដេច?
-
-
មេរៀនទី៤មេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
មេរៀនទី៤
ពេលមេឃធ្លាក់ភ្លៀង
ចរិយាយំថា៖
«ម៉េចភ្លៀងមិនឈប់
មិនបានទៅណា»។
តែគួរឲ្យភ្ញាក់!
មើលថ្ងៃភ្លឺច្បាស់
ភ្លៀងក៏បាត់ទៅ
នាងសប្បាយណាស់!
នាងរត់ទៅក្រៅដោយចិត្តអំណរ ចរិយាឃើញភាពស្រស់ល្អបវរ។
ចរិយាប្រាប់ «ខ្ញុំមិនដឹងថា ភ្លៀងមកពីព្រះធ្វើឲ្យមានផ្កា!»។
សូមធ្វើជាមួយកូន
សូមអានឲ្យកូនស្ដាប់:
សូមឲ្យកូនចង្អុល:
បង្អួច ចាប ចរិយា
ដើមឈើ ផ្កា
សូមរកអ្វីដែលពិបាកសម្គាល់:
បាល់ យន្តហោះ
សូមសួរកូនថា:
ហេតុអ្វីព្រះយេហូវ៉ាបង្កើតភ្លៀង?
-
-
មេរៀនទី៥មេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
មេរៀនទី៥
បើមិត្តម្នាក់ឲ្យអំណោយដល់កូន ឬក៏បានជួយម្ដង កូនអាចញញឹមដាក់គាត់ ថែមទាំងសំពះផង!
ទោះជាកូននៅទីណា មិនថាកូនធ្វើអ្វីទេ សូមចាំជានិច្ចថា ត្រូវ«អរគុណ»គេ!
សូមធ្វើជាមួយកូន
សូមអានឲ្យកូនស្ដាប់:
សូមឲ្យកូនចង្អុល:
អំណោយ ក្មេងប្រុស
ទ្វារ អាហារ
សូមរកអ្វីដែលពិបាកសម្គាល់:
ផ្លែប៉ោម ទូរស័ព្ទ
សូមសួរកូនថា:
ហេតុអ្វីកូនគួរនិយាយ«អរគុណ»?
-
-
មេរៀនទី៦មេរៀនដែលខ្ញុំរៀនពីគម្ពីរ
-
-
មេរៀនទី៦
សូមកូនលាដៃទៅ សូមកម្រើកជើងចុះ
បង្ហាញត្រចៀក រួចចង្អុលច្រមុះ។
សូមមើលជើងកូនដែលជួយធ្វើឲ្យរត់បាន ហើយដើរផងលោតផង និងលេងសប្បាយកម្សាន្ត!
សូមកូនឆ្លុះកញ្ចក់ តើកូនឃើញអ្វីខ្លះ?
ព្រះយេហូវ៉ាបង្កើតទាំងអស់អស្ចារ្យណាស់!
សូមធ្វើជាមួយកូន
សូមអានឲ្យកូនស្ដាប់:
សូមឲ្យកូនចង្អុល:
ម្រាមដៃ ម្រាមជើង ច្រមុះ
ត្រចៀក មាត់
សូមរកអ្វីដែលពិបាកសម្គាល់:
ក្ដាម ឆ្មា
សូមសួរកូនថា:
តើអ្នកណាបានបង្កើតកូននិងខ្ញុំ?
-