បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • មូលហេតុដែលព្រះមិនទាន់ដកចេញមនុស្សអាក្រក់
    ទស្សនាវដ្ដីប៉មយាម ២០០៧ | ១ តុលា
    • គម្ពីរ​រៀប​រាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង។ សាតាំង​ដែល​ជា​មេ​កំណាច​បាន​និយាយ​ជា​មួយ​នាង​អេវ៉ា ដោយ​ធ្វើ​ហាក់​ដូច​ជា​សត្វ​ពស់​កំពុង​និយាយ។ សាតាំង​សួរ​នាង​ថា​៖ ‹តើ​ព្រះ​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​សោះ​នៅ​ក្នុង​សួនច្បារ​មែន​ឬ?›។ ក្រោយ​អេវ៉ា​បាន​រៀប​រាប់​យ៉ាង​ច្បាស់​ពី​បង្គាប់​របស់​ព្រះ សាតាំង​ពោល​ប្រាប់​នាង​ថា​៖ ‹អ្នក​នឹង​មិន​ស្លាប់​ទេ! ព្រះ​យេហូវ៉ា​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង›។ ជា​លទ្ធផល អេវ៉ា​ចង់​បាន​ផ្លែ​ឈើ​នោះ​ណាស់! ដល់​ម្ល៉េះ​បាន​ជា‹នាង​យក​ផ្លែ​មក​បរិភោគ›មែន។ កំណត់​ហេតុ​ក្នុង​គម្ពីរ​រៀប​រាប់​ទៀត​ថា ក្រោយ​នោះ​មក នាង​ក៏‹ចែក​ឲ្យ​ប្ដី​ដែរ ហើយ​គាត់​ក៏​បរិភោគ​តាម›។ (លោកុប្បត្តិ ៣:១​-​៦) ពេល​ធ្វើ​ដូច្នេះ អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​អំពើ​បាប​ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​មិន​ដែល​មាន​បំណង​ឲ្យ​ពួក​គេ​ប្រើ​ចិត្ត​សេរី​បែប​នោះ​ទេ។

      តើ​លោក​អ្នក​យល់​ថា ទង្វើ​ទាំង​ប៉ុន្មាន​នោះ​មាន​កំហុស​ធ្ងន់​ប៉ុណ្ណា​ទេ? មុន​ដំបូង មេ​កំណាច​បាន​និយាយ​ខុស​ផ្ទុយ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​អ័ដាម។ ពាក្យ​របស់​សាតាំង​ក៏​ញុះញង់​អ័ដាម​និង​អេវ៉ា​ឲ្យ​គិត​ថា ពេល​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ខុស​និង​ត្រូវ នោះ​ពួក​គេ​មិន​ចាំបាច់​ពឹងផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ រឿង​ដែល​សាតាំង​បង្ក​ឡើង​នោះ នាំ​ឲ្យ​សង្ស័យ​ថា តើ​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សិទ្ធិ​គ្រប់គ្រង​ទៅ​លើ​មនុស្ស​ជាតិ​មែន​ឬ? រឿង​នោះ​សំខាន់​ណាស់! ពីព្រោះ​វា​ចោទ​ថា មនុស្ស​មិន​ត្រូវ​ការ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់គ្រង​ទេ។ តើ​ព្រះ​យេហូវ៉ា​ដោះស្រាយ​រឿង​នោះ​ដោយ​របៀប​ណា?

  • មូលហេតុដែលព្រះមិនទាន់ដកចេញមនុស្សអាក្រក់
    ទស្សនាវដ្ដីប៉មយាម ២០០៧ | ១ តុលា
    • ប្រមាណ​៦.០០០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ តាំង​ពី​សាតាំង​ចោទ​ថា ព្រះ​យេហូវ៉ា​គ្មាន​សិទ្ធិ​គ្រប់គ្រង។ តើ​ប្រវត្ដិ​មនុស្ស​បង្ហាញ​យ៉ាង​ណា? សូម​គិត​អំពី​គំនិត​ពីរ​យ៉ាង​របស់​សាតាំង​ក្នុង​ការ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ មុន​ដំបូង សាតាំង​និយាយ​ប្រាប់​នាង​អេវ៉ា​ដោយ​អង់អាច​ថា​៖ ‹អ្នក​នឹង​មិន​ស្លាប់​ទេ!›។ (លោកុប្បត្តិ ៣:៤) ពេល​សាតាំង​ពោល​ថា អ័ដាម​និង​អេវ៉ា​នឹង​មិន​ស្លាប់​ពេល​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​យេហូវ៉ា​អត់​ឲ្យ​ពួក​គេ​បរិភោគ​នោះ នេះ​គឺ​ហាក់​ដូច​ជា​វា​ចោទ​ថា ព្រះ​យេហូវ៉ា​បាន​កុហក​ពួក​គេ។ នេះ​ជា​រឿង​សំខាន់​មែន! ពីព្រោះ​បើ​ព្រះ​យេហូវ៉ា​និយាយ​មិន​ពិត​ក្នុង​រឿង​តូច​នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​និង​ទេវតា​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ក្នុង​រឿង​ឯ​ទៀត? យ៉ាង​ណា​ក៏​ដោយ តើ​ប្រវត្ដិ​មនុស្ស​បង្ហាញ​យ៉ាង​ណា?

      អ័ដាម​និង​អេវ៉ា​ចាប់​ផ្ដើម​រង​ការ​ឈឺ​ចាប់ ចេះ​តែ​ចាស់​ទៅៗ ហើយ​នៅ​ទីបំផុត​ក៏​ស្លាប់។ គម្ពីរ​ចែង​ថា​៖ «អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ»។ (លោកុប្បត្តិ ៣:១៩; ៥:៥) គួរ​ឲ្យ​ស្ដាយ​ណាស់! មនុស្ស​ជាតិ​ទាំង​ឡាយ​ដែល​ជា​កូន​ចៅ​របស់​អ័ដាម បាន​ទទួល​ផលវិបាក​ទាំង​នេះ​ជា​មត៌ក​ពី​គាត់។ (រ៉ូម ៥:១២) ប្រវត្ដិ​មនុស្ស​បង្ហាញ​ថា សាតាំង​«ជា​អ្នក​កំភូត ហើយ​ជា​ឪពុក»​ឬ​អ្នក​ភូត​កុហក​មុន​គេ​បង្អស់។ ណា​មួយ​ទៀត នេះ​ក៏​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​«ព្រះ​នៃ​សេចក្ដី​ពិត»។—យ៉ូហាន ៨:៤៤; ទំនុកដំកើង ៣១:៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក