បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ៤​. តើ​អ្នក​ណាខ្លះ​ជា​ពូជ​របស់​ស្ត្រី ហើយ​តើ​ពូជ​នោះ​នឹង​ធ្វើ​អ្វី?

      ៤ មិន​យូរ​ក្រោយ​ពី​ការ​បះបោរ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​«​ស្ត្រី​»​ម្នាក់​នឹង​បង្កើត​«​ពូជ​»​មួយ។a (​សូម​អាន លោកុប្បត្តិ ៣:១៥​) នៅ​ទី​បំផុត ពូជ​នោះ​នឹង​កិន​ក្បាល​សត្វ​ពស់ ពោល​គឺ​សាថាន។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ថា ពូជ​នោះ​នឹង​មក​តាម​រយៈ​អាប្រាហាំ នឹង​ជា​ជន​ជាតិ​អ៊ីស្រាអែល មក​ពី​តំបន់​យូឌា ហើយ​ជា​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ។ (​លោ. ២២:១៥​-​១៨; ៤៩:១០; ទំនុក. ៨៩:៣, ៤; លូក. ១:៣០​-​៣៣​) ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ (​កាឡ. ៣:១៦​) ផ្នែក​មួយ​ទៀត​នៃ​ពូជ​នោះ​គឺ​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ។ (​កាឡ. ៣:២៦​-​២៩​) លោក​យេស៊ូ​និង​អ្នក​ទាំង​នេះ​ដែល​ព្រះ​បាន​រើស​តាំង​រួម​គ្នា​ជា​រាជាណាចក្រ​របស់​ព្រះ ហើយ​ព្រះ​នឹង​ប្រើ​រាជាណាចក្រ​នេះ​ដើម្បី​បំផ្លាញ​សាថាន។—លូក. ១២:​៣២; រ៉ូម ១៦:២០

      ៥, ៦​. ​(​ក​) តើ​ដានីយ៉ែល​និង​យ៉ូហាន​បាន​ប្រាប់​ឲ្យ​ស្គាល់​មហាអំណាច​ប៉ុន្មាន? (​ខ​) តើ​ក្បាល​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ជា​តំណាង​អ្វី?

      ៥ ទំនាយ​ទី​១​នេះ​ដែល​ព្រះ​បាន​ទាយ​នៅ​សួន​អេដែន​ក៏​បាន​ចែង​ថា​សាថាន​នឹង​បង្កើត​«​ពូជ​»​មួយ​ដែរ។ ពូជ​របស់​សាថាន​នឹង​ស្អប់​ឬ​ប្រឆាំង​នឹង​ពូជ​របស់​ស្ត្រី។ តើ​អ្នក​ណា​ជា​ពូជ​របស់​ពស់? គឺ​អស់​អ្នក​ដែល​ស្អប់​ព្រះ​ហើយ​ប្រឆាំង​នឹង​រាស្ត្រ​របស់​លោក​ដូច​សាថាន។ តាំង​ពី​សម័យ​បុរាណ​មក សាថាន​បាន​រៀបចំ​ពូជ​របស់​វា​ឲ្យ​ទៅ​ជា​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​ជា​ច្រើន។ (​លូក. ៤:៥, ៦​) រដ្ឋាភិបាល​ខ្លះ​ក្នុង​ចំណោម​រដ្ឋាភិបាល​ទាំង​នេះ​បាន​ប្រឆាំង​យ៉ាង​ចំ​ៗ​នឹង​រាស្ត្រ​របស់​ព្រះ ពោល​គឺ​ប្រឆាំង​ប្រជាជាតិ​អ៊ីស្រាអែល​ឬ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ហេតុ​អ្វី​ចំណុច​នេះ​សំខាន់​ម្ល៉េះ? ពីព្រោះ​ចំណុច​នេះ​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​បើក​បង្ហាញ​ដែល​ដានីយ៉ែល​និង​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត រៀប​រាប់​តែ​រដ្ឋាភិបាល​៨​ដែល​មាន​អំណាច​ខ្លាំងក្លា។

  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ៧​. តើ​ក្បាល​ទី​១​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី ហើយ​ហេតុ​អ្វី?

      ៧ ក្បាល​ទី​១​របស់​សត្វ​សាហាវ​ជា​តំណាង​អេស៊ីប ពីព្រោះ​អេស៊ីប​គឺជា​មហាអំណាច​ទី​១​ដែល​ស្អប់ ហើយ​ប្រឆាំង​រាស្ត្រ​របស់​ព្រះ។ ព្រះ​បាន​សន្យា​នឹង​អាប្រាហាំ​ថា​ពូជ​របស់​ស្ត្រី​នឹង​កើត​ពី​ក្រុម​គ្រួសារ​របស់​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​គឺជា​ពូជ​ពង្ស​របស់​អាប្រាហាំ។ ក្រោយ​មក​ពួក​គេ​ទៅ​រស់​នៅ​ស្រុក​អេស៊ីប ហើយ​បង្កើត​បាន​កូន​ចៅ​ជា​ច្រើន។ ក្រោយ​មក​ជន​ជាតិ​អេស៊ីប​បាន​ជិះ​ជាន់​ជន​ជាតិ​អ៊ីស្រាអែល។ សាថាន​បាន​ប៉ុនប៉ង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ចោល​មុន​ពូជ​នោះ​កើត​មក។ តើ​តាម​របៀប​ណា? គឺ​ដោយ​ជំរុញ​ឲ្យ​ផារ៉ូ​សម្លាប់​កូន​ក្មេង​ប្រុស​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ទប់​ស្កាត់​ការ​ប៉ុនប៉ង​នោះ ហើយ​បាន​រំដោះ​រាស្ត្រ​របស់​លោក​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ១:១៥​-​២០; ១៤:១៣​) ក្រោយ​មក​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ទឹក​ដី​ដែល​លោក​បាន​សន្យា។

      ៨​. តើ​ក្បាល​ទី​២​ជា​អ្នក​ណា ហើយ​តើ​វា​បាន​ប៉ុនប៉ង​ធ្វើ​អ្វី?

      ៨ ក្បាល​ទី​២​របស់​សត្វ​សាហាវ​ជា​តំណាង​អាសស៊ើរ។ រាជាណាចក្រ​ដ៏​ខ្លាំងក្លា​នេះ​ក៏​បាន​ប៉ុនប៉ង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ដែរ។ ពិត​មែន​តែ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ជន​ជាតិ​អាសស៊ើរ​ដើម្បី​ដាក់​ទោស​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០ ដោយ​សារ​ពួក​គេ​គោរព​បូជា​រូប​ព្រះ ហើយ​បាន​បះបោរ​ប្រឆាំង​នឹង​លោក ប៉ុន្តែ​ក្រោយ​មក​ជន​ជាតិ​អាសស៊ើរ​បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ សាថាន​ប្រហែលជា​មាន​គោល​បំណង​បំផ្លាញ​ចោល​ពូជ​ពង្ស​ដែល​លោក​យេស៊ូ​នឹង​កើត​ចេញ​មក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​ទេ ហេតុ​នេះ​លោក​បាន​បំផ្លាញ​កង​ទ័ព​អាសស៊ើរ ហើយ​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក។—២ព. ១៩:៣២​-​៣៥; អេ. ១០:៥, ៦, ១២​-​១៥

  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ១៣ ព្រះ​យេហូវ៉ា​បាន​ប្រើ​ចក្រភព​មេឌី​និង​ពើ​ស៊ី​ឲ្យ​វាយ​ដណ្ដើម​យក​បាប៊ីឡូន ហើយ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ដូច​លោក​បាន​ទាយ​ទុក។ (​២រប. ៣៦:​២២, ២៣​) ក៏​ប៉ុន្តែ ក្រោយ​មក​មហាអំណាច​នេះ​ហៀបនឹង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ។ សៀវភៅ​អេសធើរ​កត់​ទុក​នូវ​គម្រោង​ការណ៍​មួយ​ដែល​រៀបចំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ចក្រភព​ពើ​ស៊ី​ឈ្មោះ​ហាម៉ាន។ គាត់​បាន​រៀបចំ​ផែនការ​ដើម្បី​បំផ្លាញ​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ចក្រភព​ពើ​ស៊ី​ដ៏​ធំ​ទូលាយ ហើយ​បាន​កំណត់​ថ្ងៃ​ជាក់​លាក់​មួយ​ដើម្បី​ប្រល័យពូជសាសន៍​យូដា។ ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍ នោះ​រាស្ត្រ​របស់​លោក​បាន​ត្រូវ​សង្គ្រោះ​ម្ដង​ទៀត​ពី​ការ​ព្យាបាទ​ពី​ពូជ​របស់​សាថាន។ (​អេធ. ១:១​-​៣; ៣:៨, ៩; ៨:៣, ៩​-​១៤​) ហេតុ​នេះ ជា​ការ​ត្រឹម​ត្រូវ​ដែល​ចក្រភព​មេឌី​និង​ពើ​ស៊ី​បាន​ត្រូវ​តំណាង​ដោយ​ក្បាល​ទី​៤​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។

  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ១៦​. តើ​ស្តេច​អាន់ទីយ៉ូកឹស​ទី​៤​បាន​ធ្វើ​អ្វី?

      ១៦ បន្ទាប់​ពី​ច្បាំង​ឈ្នះ​ចក្រភព​ពើ​ស៊ី មហាអំណាច​ក្រិច​បាន​គ្រប់​គ្រង​លើ​ទឹក​ដី​នៃ​រាស្ត្រ​របស់​ព្រះ។ កាល​នោះ​ជន​ជាតិ​យូដា​បាន​តាំង​លំនៅ​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា ហើយ​បាន​សង់​វិហារ​នៅ​ក្រុង​យេរូសាឡិម​ឡើង​វិញ។ ជន​ជាតិ​អ៊ីស្រាអែល​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះ​បាន​ជ្រើស​រើស ហើយ​វិហារ​ដែល​បាន​សង់​ឡើង​វិញ​នៅ​តែ​ជា​មជ្ឈមណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ ក៏​ប៉ុន្តែ នៅ​សតវត្សរ៍​ទី​២ មុន​គ.ស. មហាអំណាច​ក្រិច​ដែល​ជា​ក្បាល​ទី​៥​នៃ​សត្វ​សាហាវ​បាន​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ។ ស្តេច​អាន់ទីយ៉ូកឹស​ទី​៤​ដែល​បាន​ទទួល​ចំណែក​មួយ​ពី​ការ​បែងចែក​ទឹក​ដី​ចក្រភព​ក្រិច​របស់​អាឡិចសង់ បាន​សង់​ទី​បូជា​របស់​ព្រះ​មិន​ពិត​នៅ​វិហារ​ក្រុង​យេរូសាឡិម ហើយ​បាន​ប្រកាស​ថា​ពួក​អ្នក​ដែល​កាន់​សាសនាយូដា​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ស្អប់​និង​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​ពូជ​របស់​សាថាន! ប៉ុន្តែ​មិន​យូរ​ក្រោយ​មក មហាអំណាច​មួយ​ទៀត​បាន​ជំនួស​មហាអំណាច​ក្រិច។ តើ​ប្រទេស​ណា​ជា​ក្បាល​ទី​៦​នៃ​សត្វ​សាហាវ?

  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ១៧​. តើ​ក្បាល​ទី​៦​មាន​តួនាទី​ដ៏​សំខាន់​អ្វី​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥?

      ១៧ ចក្រភព​រ៉ូម​ជា​មហាអំណាច​ពេល​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​អំពី​សត្វ​សាហាវ។ (​បប. ១៧:១០​) ក្បាល​ទី​៦​នេះ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥។ សាថាន​បាន​ប្រើ​អាជ្ញាធរ​រ៉ូម​ឲ្យ​វាយ​ប្រហារ​ពូជ​របស់​ស្ត្រី​ដោយ​ចឹក​«​កែង​ជើង​»។ ដោយ​ធ្វើ​ដូច្នេះ ពូជ​នោះ​មិន​អាច​មាន​សកម្មភាព​មួយ​រយៈ​ពេល។ តើ​តាម​របៀប​ណា? ពួក​គេ​បាន​កាត់​ទោស​លោក​យេស៊ូ​ដោយ​ចោទ​ប្រកាន់​មិន​ពិត​អំពី​បទ​បំបះបំបោរ ហើយ​បាន​ប្រហារ​ជីវិត​លោក។ (​ម៉ាថ. ២៧:២៦​) ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​របួស​នោះ​បាន​ជា​សះ​ស្បើយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។

      ១៨​. ​(​ក​) តើ​ប្រជាជាតិ​ថ្មី​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស ហើយ​ហេតុ​អ្វី? (​ខ​) តើ​ពូជ​របស់​ពស់​បន្ត​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី​យ៉ាង​ដូច​ម្ដេច?

      ១៨ អ្នក​ដឹក​នាំ​សាសនា​នៃ​ប្រទេស​អ៊ីស្រាអែល​បាន​ឃុបឃិត​ជា​មួយ​អាជ្ញាធរ​រ៉ូម​ប្រឆាំង​នឹង​លោក​យេស៊ូ ហើយ​បណ្ដា​ជន​ភាគ​ច្រើន​ក៏​បាន​បដិសេធ​លោក​ដែរ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ប្រជាជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ទៀត។ (​ម៉ាថ. ២៣:​៣៨; សកម្ម. ២:២២, ២៣​) ក្រោយ​មក​លោក​បាន​ជ្រើស​រើស​ប្រជាជាតិ​ថ្មី​មួយ​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។ (​កាឡ. ៣:​២៦​-​២៩; ៦:​១៦​) ប្រជាជាតិ​នេះ​គឺជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​មាន​ទាំង​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ផង​ដែរ។ (​អេភ. ២:១១​-​១៨​) ក្រោយ​មរណភាព​និង​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ពូជ​របស់​ពស់​បាន​បន្ត​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី។ ជា​ច្រើន​ដង អាជ្ញាធរ​រ៉ូម​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​ផ្នែក​នៃ​ពូជ​របស់​ស្ត្រី។c

  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • a ស្ត្រី​នេះ​ជា​តំណាង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ ហើយ​ប្រៀប​ដូច​ជា​ភរិយា​របស់​លោក។—អេ. ៥៤:១; កាឡ. ៤:២៦; បប. ១២:១, ២

  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • c ទោះ​ជា​អាជ្ញាធរ​រ៉ូម​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ គ.ស. ក៏​ដោយ ការ​វាយ​ប្រហារ​នោះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥​ទេ។ នៅ​ពេល​នោះ​ប្រជាជាតិ​អ៊ីស្រាអែល​លែង​ជា​ប្រជាជាតិ​ដែល​ព្រះ​បាន​ជ្រើស​រើស​ទៀត​ហើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក