បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរឲ្យមានជំនឿដូចជំនឿរបស់អ័ប្រាហាំ
    ទស្សនាវដ្ដីប៉មយាម ២០០១ | ១ វិច្ឆិកា
    • ១០. តើ​បញ្ហា​អ្វី​បាន​កើត​ឡើង​រវាង​អ្នក​គង្វាល​សត្វ​របស់​អាប់រ៉ាម​និង​របស់​ឡុត? ហើយ​តើ​ហេតុ​អ្វី​សំខាន់​ដែល​ជំទាស់​នោះ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​លឿន?

      ១០ «ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូងគោ នឹង​ត្រសាល​ជា​ច្រើន​ដែរ តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពីព្រោះ​គេ​មាន​ទ្រព្យ​សម្បត្ដិ​សន្ធឹក​ណាស់ ដល់​ម្ល៉េះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន មួយ​ទៀត ពួក​គង្វាល​របស់​អាប់រ៉ាម នឹង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែ​ប្រឈ្លោះ​គ្នា នៅ​វេលា​នោះ​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ»។ (លោកុប្បត្តិ ១៣:៥​-​៧) ទឹក​ដី​នោះ​គ្មាន​ទឹក​ឬ​វាល​ស្មៅ​គ្រប់​គ្រាន់​សំរាប់​ហ្វូង​សត្វ​របស់​អាប់រ៉ាម​និង​របស់​ឡុត​ទេ។ ជា​លទ្ធផល ការ​តាន​តឹង​ចិត្ត​និង​ការ​តូច​ចិត្ត​បាន​ដុះ​ដាល​រវាង​អ្នក​គង្វាល​សត្វ។ ការ​ទាស់​ទែង​គ្នា​បែប​នេះ គឺ​មិន​សម​សំរាប់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត​ទេ។ បើ​សិន​ជា​ការ​ឈ្លោះ​គ្នា​នោះ​បន្ត​ទៅ​មុខ​ទៀត ប្រហែល​ជា​នឹង​មាន​ការ​ផ្ដាច់​ទំនាក់​ទំនង​គ្នា​តែ​ម្ដង។ ដូច្នេះ តើ​អាប់រ៉ាម​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​របៀប​ណា? គាត់​បាន​បី​បាច់​ថែ​រក្សា​ឡុត​ដូច​ជា​កូន​ប្រុស​របស់​ខ្លួន ក្រោយ​ពី​ឪពុក​របស់​ឡុត​បាន​ស្លាប់​ទៅ។ ដោយ​សារ​អាប់រ៉ាម​គឺ​ចាស់​ជាង​ឡុត គាត់​មាន​សិទ្ធិ​យក​ដី​ល្អ​បំផុត​សំរាប់​ខ្លួន​គាត់ មែន​ទេ?

      ១១, ១២. ដោយ​ចិត្ត​សទ្ធា តើ​អាប់រ៉ាម​បាន​ស្នើ​ឲ្យ​ឡុត​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​ជំរើស​របស់​ឡុត​មិន​ប្រកប​ទៅ​ដោយ​ប្រាជ្ញា?

      ១១ ក៏​ប៉ុន្តែ «អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង​នឹង​ពួក​គង្វាល​របស់​អញ មាន​រឿង​ទាស់​ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ទេ​ឬ​អី? ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែក​ចេញ​ពី​អញ​ទៅ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្ដាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្ដាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។ នៅ​ជិត​បេត​-​អែល មាន​កន្លែង​មួយ​ដែល​បាន​ហៅ​ជា«ទី​ដ៏​ល្អ​បំផុត​សំរាប់​មើល​ទេសភាព​ស្រុក​ប៉ាឡេស្ទីន»។ ប្រហែល​ជា​ពី​កន្លែង​នោះ ដែល«ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​សូដុំម នឹង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន​ច្បារ​ផង​ព្រះ​យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង»។—លោកុប្បត្តិ ១៣:៨​-​១០

  • ចូរឲ្យមានជំនឿដូចជំនឿរបស់អ័ប្រាហាំ
    ទស្សនាវដ្ដីប៉មយាម ២០០១ | ១ វិច្ឆិកា
    • ១៣. តើ​ដូច​ម្ដេច​ដែល​គំរូ​របស់​អាប់រ៉ាម​អាច​ជួយ​គ្រីស្ទាន​ដែល​មាន​ទំនាស់​អំពី​រឿង​លុយ?

      ១៣ ក៏​ប៉ុន្តែ អាប់រ៉ាម​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះយេហូវ៉ា​ដែល​ថា នៅ​ទី​បំផុត ដី​នោះ​នឹង​ជា​កម្មសិទ្ធិ​របស់​ពូជ​គាត់ ដូច្នេះ​គាត់​មិន​ចាំ​បាច់​ឈ្លោះ​អំពី​ដី​មួយ​ផ្នែក​តូច​នោះ​ឡើយ។ ដោយ​ចិត្ត​សទ្ធា គាត់​បាន​ធ្វើ​តាម​គោល​ការណ៍​ក្នុង​កូរិនថូស​ទី​១ ១០:២៤៖ «កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ»។ នេះ​គឺ​ជា​ទី​រំឭក​ដ៏​ល្អ​មួយ​សំរាប់​អ្នក​ណា​ដែល​ប្រហែល​ជា​មាន​ជំទាស់​ជា​មួយ​នឹង​អ្នក​ជឿ​គ្នី​គ្នា​អំពី​រឿង​លុយ។ ជា​ជាង​ធ្វើ​តាម​ឱវាទ​នៅ​ម៉ាថាយ ១៨:១៥​-​១៧ អ្នក​ខ្លះ​បាន​អូស​ទាញ​បង​ប្អូន​ទៅ​ឯ​តុលាការ។ (កូរិនថូស​ទី​១ ៦:១, ៧) គំរូ​របស់​អាប់រ៉ាម​បង្ហាញ​ថា គឺ​ល្អ​ជាង​ដែល​ខ្លួន​ខាត​ខាង​លុយ​និង​ទ្រព្យ ជា​ជាង​នាំ​ឲ្យ​មាន​ការ​តិះ​ដៀល​មក​ដល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ឬ​ក៏​បំផ្លាញ​សន្ដិភាព​ក្រុម​ជំនុំ​គ្រីស្ទាន។—យ៉ាកុប ៣:១៨

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក