-
‹ខ្ញុំព្រមទៅ›ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៣
-
-
នៅល្ងាចមួយ ក្រោយពីនាងដងទឹករួច ស្រាប់តែមានបុរសវ័យចាស់ម្នាក់រត់មកជួបនាង ហើយនិយាយថា៖ «សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្ដិចសិន»។ ពាក្យសុំរបស់បុរសនោះពិតជាគួរសមនិងថ្លៃថ្នូរណាស់! រេបិកាបានឃើញថាបុរសនោះធ្វើដំណើរមកពីឆ្ងាយ។ ដូច្នេះ នាងប្រញាប់ដាក់ទឹកចុះឲ្យគាត់ពិសា។ បុរសនោះមិនមែនពិសាបន្ដិចម្ដងៗទេ តែគាត់លើកអកទឹកត្រជាក់ឆ្ងាញ់នោះតែម្ដង។ នាងក៏កត់សម្គាល់ដែរថា បុរសនោះមានសត្វអូដ្ឋ១០ដែលលត់ជង្គង់នៅក្បែរនោះ ហើយឃើញថាស្នូកដែលដាក់ទឹកឲ្យអូដ្ឋផឹកនោះមិនទាន់មានទឹកនៅឡើយទេ។ នាងឃើញបុរសនោះមើលមកនាងដោយចិត្តសប្បុរសនិងដោយយកចិត្តទុកដាក់ ដូច្នេះនាងក៏ចង់បង្ហាញចិត្តសប្បុរសចំពោះគាត់តាមដែលអាចធ្វើបាន។ នាងក៏និយាយថា៖ «ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ»។—លោកុប្បត្តិ ២៤:១៧-១៩
សូមកត់សម្គាល់ថារេបិកាមិនគ្រាន់តែដងទឹកឲ្យអូដ្ឋទាំង១០នោះផឹកប៉ុណ្ណោះទេ តែនាងដងឲ្យពួកវាផឹកទាល់តែឆ្អែត។ ជាធម្មតា សត្វអូដ្ឋមួយក្បាលដែលស្រែកទឹកខ្លាំង វាប្រហែលជាផឹកទឹកអស់ជាង៩៥លីត្រ! ដូច្នេះបើអូដ្ឋ១០ដែលស្រេកទឹកខ្លាំង រេបិកាច្បាស់ជាត្រូវដងទឹកឲ្យពួកវាផឹកអស់រាប់ម៉ោងឯណោះ។ ប៉ុន្តែ តាមមើលទៅសត្វអូដ្ឋទាំងនោះទំនងជាមិនស្រេកទឹកខ្លាំងទេ។a ក៏ប៉ុន្តែ ពេលដែលរេបិកាសុំដងទឹកឲ្យអូដ្ឋទាំងនោះផឹក តើនាងបានដឹងថាពួកវាមិនសូវស្រេកទឹកឬទេ? នាងមិនបានដឹងទេ។ ផ្ទុយទៅវិញ នាងស្ម័គ្រចិត្តធ្វើកិច្ចការដ៏នឿយហត់នោះដោយចិត្តរំភើប ដើម្បីបង្ហាញការរាក់ទាក់ចំពោះបុរសវ័យចាស់ដែលនាងមិនស្គាល់។ បុរសនោះក៏យល់ព្រមឲ្យនាងដងទឹកឲ្យសត្វអូដ្ឋផឹក។ រួចមក គាត់តាមមើលនាងយ៉ាងយកចិត្តទុកដាក់ កាលដែលនាងរត់ទៅរត់មកដងទឹកចាក់ទៅក្នុងស្នូកឲ្យសត្វអូដ្ឋផឹក។—លោកុប្បត្តិ ២៤:២០, ២១
រេបិកាជាមនុស្សឧស្សាហ៍និងមានចិត្តទូលាយ
-
-
‹ខ្ញុំព្រមទៅ›ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៣
-
-
a នៅពេលនោះជាពេលល្ងាចហើយ។ ក្នុងកំណត់ហេតុមិនបានរៀបរាប់ថារេបិកានៅឯអណ្ដូងទឹកអស់រាប់ម៉ោងនោះទេ។ ម្យ៉ាងទៀត កំណត់ហេតុមិនបានប្រាប់ថាក្រុមគ្រួសារនាងកំពុងដេកលក់នៅពេលដែលនាងបានដងទឹករួច ឬថាអ្នកណាម្នាក់ទៅរកនាងដោយសារបាត់នាងយូរពេកនោះឡើយ។
-