ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែសីហា
w១៣-E ១/២ ទំ.៤
ម៉ូសេគឺជាបុរសដែលមានជំនឿ
ម៉ូសេប្រហែលជាមិនដឹងថាព្រះនឹងញែកសមុទ្រក្រហម។ ប៉ុន្តែ ម៉ូសេមានទំនុកចិត្តថាព្រះនឹងធ្វើអ្វីមួយដើម្បីការពាររាស្ត្ររបស់លោក។ ម៉ូសេបានជួយជនរួមជាតិឲ្យមានទំនុកចិត្តដូចគ្នាដែរ ព្រោះគម្ពីរចែងថា៖ «ដោយសារជំនឿ ពួកគេបានដើរកាត់សមុទ្រក្រហមដូចដើរលើដីគោក»។ (ហេ. ១១:២៩) ដូច្នេះ ជំនឿរបស់ម៉ូសេមិនគ្រាន់តែនាំឲ្យខ្លួនគាត់ទទួលប្រយោជន៍ប៉ុណ្ណោះទេ តែអ្នកទាំងអស់ដែលបានរៀនពីជំនឿរបស់គាត់ដែរ។
w០៩-E ១៥/៣ ទំ.៧
អ្នកមិនត្រូវភ្លេចព្រះយេហូវ៉ាឡើយ
ប្រជាជាតិនានាបានឮអំពីរបៀបដែលព្រះយេហូវ៉ាបានបំផ្លាញចោលផារ៉ូនិងកងទ័ពរបស់គាត់ ហើយពួកគេបានភ័យរន្ធត់។ (និក្ខ. ១៥:១៤-១៦) សែសិបឆ្នាំក្រោយមករ៉ាហាបពីក្រុងយេរីខូបានប្រាប់បុរសជនជាតិអ៊ីស្រាអែលពីរនាក់អំពីរឿងនោះ។ (យ៉ូស. ២:៩, ១០) សូម្បីតែប្រជាជាតិទាំងនោះដែលមិនបម្រើព្រះយេហូវ៉ា ក៏មិនបានភ្លេចអំពីរបៀបដែលលោកបានសង្គ្រោះរាស្ត្ររបស់លោកដែរ។
it-1-E ទំ.៧៨២ វ.២-៣
និក្ខមនំឬដំណើរចាកចេញ
តើសមុទ្រក្រហមបានត្រូវញែកនៅកន្លែងណាដើម្បីឲ្យបណ្ដាជនអ៊ីស្រាអែលឆ្លង?
តាមមើលទៅការឆ្លងសមុទ្រគឺឆ្ងាយល្មមពីក្បាលនៃឈូងសមុទ្រ ដែលកងទ័ពផារ៉ូមិនអាចជិះផុតក្បាលឈូង ហើយមកជួបបណ្ដាជនអ៊ីស្រាអែលនៅត្រើយម្ខាងទៀតយ៉ាងងាយឡើយ។—និក្ខ. ១៤:២២, ២៣
ថ្ងៃទី១០-១៦ ខែសីហា
it-2-E ទំ.៤៥៤ វ.១
តន្ត្រី
តាមមើលទៅ ការច្រៀងចម្រៀងជាក្រុមនៅអ៊ីស្រាអែលគឺជាការច្រៀងបន្ទរពាក់កណ្ដាលពីរដង ហើយច្រៀងឆ្លាស់គ្នា ឬមានម្នាក់ច្រៀង និងអ្នកច្រៀងមួយក្រុមទៀតច្រៀងឆ្លើយតប។ ក្នុងគម្ពីរ ការច្រៀងបែបនេះគឺហៅថា៖ «ពាក្យឆ្លើយ»។ (និក្ខ. ១៥:២១; ១សាំ. ១៨:៦, ៧)
it-2-E ទំ.៦៩៨
ស្ត្រីប្រកាសទំនាយ
ម៉ារាមគឺជាស្ត្រីដំបូងក្នុងគម្ពីរដែលមានតួនាទីជាស្ត្រីប្រកាសទំនាយ។ ព្រះបានប្រាប់ព័ត៌មានមួយឬច្រើនតាមរយៈនាង ប្រហែលនៅក្នុងចម្រៀងជាដើម។ (និក្ខ. ១៥:២០, ២១)
w១១-E ១/៩ ទំ.១៤
ហេតុអ្វីព្រះយេហូវ៉ាជ្រើសរើសសត្វក្រួចដើម្បីផ្ដល់ជាអាហារឲ្យបណ្ដាជនអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ?
សត្វក្រួចគឺជាសត្វស្លាបដ៏តូច ដែលចេះហោះហើរចម្ងាយឆ្ងាយ។ ប៉ុន្តែបើទិសនៃខ្យល់ផ្លាស់ប្ដូរ ឬសត្វក្រួចល្វើយពីការហោះហើរយ៉ាងយូរនិងចម្ងាយឆ្ងាយ នោះហ្វូងសត្វទាំងអស់ធ្លាក់ពីអាកាសទៅដី។ មុនវាបន្តធ្វើដំណើរទៀត វាត្រូវសម្រាកនៅដីមួយឬពីរថ្ងៃ យ៉ាងនេះមនុស្សអាចចាប់វាបានយ៉ាងងាយ។
ព្រះយេហូវ៉ាបានធ្វើឲ្យមាន‹ខ្យល់បក់›នាំហ្វូងសត្វក្រួចឲ្យចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាលរបស់ពួកគេ។—ជនគណនា ១១:៣១
w០៦-E ១/១៥ ទំ.៣១
សំណួរពីអ្នកអាន
អេរ៉ុនបានត្រូវណែនាំឲ្យដាក់នំម៉ាន៉ាក្នុងកែវមួយទុកនៅមុខសេចក្ដីបន្ទាល់ឬប្រអប់នៃសេចក្ដីរំលឹកដើម្បីរក្សាទុក។ (និក្ខ. ១៦:៣៣, ៣៤) អេរ៉ុនពិតជាបានប្រមូលនំម៉ាន៉ានៅពេលនោះមែន តែគាត់ត្រូវចាំរហូតដល់ម៉ូសេបានធ្វើប្រអប់ ហើយដាក់បន្ទះថ្មក្នុង ទើបគាត់អាចដាក់នំម៉ាន៉ាមួយកែវនោះនៅមុខប្រអប់នៃសេចក្ដីរំលឹក។
ថ្ងៃទី១៧-២៣ ខែសីហា
w១៣-E ១/២ ទំ.៦
ម៉ូសេជាបុរសដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់
គម្ពីរបញ្ជាក់ថា៖ «បណ្ដាជនទាំងអស់ក៏ឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច»។ (និក្ខមនំ ១៨:១៣-១៦) សូមស្រមៃគិតថាម៉ូសេអស់កម្លាំងនិងល្វើយយ៉ាងណាដើម្បីស្ដាប់បណ្ដាជនប្រាប់អំពីកង្វល់របស់ពួកគេពេញមួយថ្ងៃ! ប៉ុន្តែម៉ូសេសប្បាយចិត្តជួយបណ្ដាជនដែលគាត់ស្រឡាញ់។
it-1-E ទំ.៤០៦
បញ្ជីគម្ពីរ
ព្រះបានដឹកនាំឲ្យម៉ូសេសរសេរផ្នែកខ្លះៗនៃគម្ពីរ ហេតុនេះសំណេររបស់គាត់បានរួមបញ្ចូលក្នុងបញ្ជីគម្ពីរ ហើយជាការណែនាំល្អសម្រាប់ការគោរពប្រណិប័តន៍បរិសុទ្ធ។ (និក្ខ. ៣:១០, ១១; ៤:១០-១៤; ១៧:១៤) ដោយសារម៉ូសេបានស្ដាប់បង្គាប់ព្រះ និងមានសកម្មពលបរិសុទ្ធ ព្រះបានជំរុញគាត់ឲ្យនិយាយ និងកត់ទុកអ្វីៗទាំងនោះដែលក្រោយមកបានរួមបញ្ចូលក្នុងបញ្ជីគម្ពីរ។—និក្ខ. ១៧:១៤
ថ្ងៃទី២៤-៣០ ខែសីហា
w៨៩-E ១៥/១១ ទំ.៦ វ.១
តើបញ្ញត្ដិ១០ប្រការមានន័យអ្វីសម្រាប់អ្នក?
បញ្ញត្តិ៤ប្រការដំបូងលើកបញ្ជាក់អំពីភារកិច្ចដែលយើងមានចំពោះព្រះយេហូវ៉ា។ (ទីមួយ) លោកជាព្រះដែលតម្រូវឲ្យយើងមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ (ម៉ាថាយ ៤:១០) (ទីពីរ) អ្នកគោរពប្រណិប័តន៍លោកមិនគួរប្រើរូបព្រះឡើយ។ (យ៉ូហានទី១ ៥:២១) (ទីបី) យើងមិនត្រូវប្រើនាមរបស់ព្រះតាមរបៀបដែលមិនបង្ហាញការគោរពទេ តែតាមរបៀបត្រឹមត្រូវនិងថ្លៃថ្នូរវិញ។ (យ៉ូហាន ១៧:២៦; រ៉ូម ១០:១៣) (ទីបួន) ជីវិតយើងទាំងមូលត្រូវប្រមូលអារម្មណ៍ទៅលើរឿងពិសិដ្ឋ។ នេះនឹងនាំឲ្យយើងសម្រាកឬ‹ឈប់›ចាត់ទុកខ្លួនថាជាមនុស្សសុចរិត។—ហេប្រឺ ៤:៩, ១០
w៨៩-E ១៥/១១ ទំ.៦ វ.២-៣
តើបញ្ញត្ដិ១០ប្រការមានន័យអ្វីសម្រាប់អ្នក?
(ទីប្រាំ) ការដែលកូនៗស្ដាប់បង្គាប់ឪពុកម្ដាយនៅតែជាមូលដ្ឋាននៃសាមគ្គីភាពក្នុងក្រុមគ្រួសារ ហើយនេះនាំឲ្យក្រុមគ្រួសារទទួលពរពីព្រះយេហូវ៉ា។
សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងនឹងមិននាំឲ្យយើងធ្វើអាក្រក់ដល់គាត់ដូចជា (ទីប្រាំមួយ) សម្លាប់ (ទីប្រាំពីរ) ផិតក្បត់ (ទីប្រាំបី) លួច និង (ទីប្រាំបួន) កុហក។ (យ៉ូហានទី១ ៣:១០-១២; ហេប្រឺ ១៣:៤; អេភេសូរ ៤:២៨; ម៉ាថាយ ៥:៣៧; សុភាសិត ៦:១៦-១៩) ចុះយ៉ាងណាបំណងចិត្តយើង? បញ្ញត្តិ (ទីដប់) ដែលថាមិនឲ្យយើងមានចិត្តលោភលន់ រំលឹកយើងថាព្រះយេហូវ៉ាតម្រូវឲ្យយើងមានបំណងចិត្តដ៏ស្មោះជានិច្ច។—សុភាសិត ២១:២
it-2-E ទំ.៦៨៧ វ.១-២
សង្ឃ
ព្រះយេហូវ៉ាបានសន្យាថាបើបណ្ដាជនអ៊ីស្រាអែលធ្វើតាមកិច្ចព្រមព្រៀងរបស់លោក នោះពួកគេនឹងក្លាយទៅជា ‹នគរដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធ›។ (និក្ខ. ១៩:៦)
ក៏ប៉ុន្តែ ដោយសារបណ្ដាជនអ៊ីស្រាអែលមិនស្មោះត្រង់ ពួកគេបាត់បង់ឱកាសនោះ។ (ហូ. ៤:៦; ម៉ាថ. ២១:៤៣)
ថ្ងៃទី៣១ ខែសីហា–ថ្ងៃទី៦ ខែកញ្ញា
it-1-E ទំ.២៧១
ការវាយ
ម្ចាស់នៃខ្ញុំបម្រើមានសិទ្ធិវាយខ្ញុំបម្រើជាមួយនឹងដំបងបើខ្ញុំបម្រើនោះមិនស្ដាប់បង្គាប់ឬបះបោរ។ ប៉ុន្តែបើខ្ញុំបម្រើស្លាប់ពេលម្ចាស់កំពុងវាយ នោះម្ចាស់នឹងត្រូវគេដាក់ទោស។ បើខ្ញុំបម្រើនោះបន្តរស់មួយឬពីរថ្ងៃក្រោយមក រួចស្លាប់ នោះម្ចាស់គ្មានទោសដោយសារនេះបង្ហាញថាម្ចាស់មិនមានបំណងចិត្តសម្លាប់គាត់ឡើយ។—និក្ខ. ២១:២០, ២១
w១០-E ១៥/៤ ទំ.២៩ វ.៤
ព្រះយេហូវ៉ាចង់ឲ្យយើងមានសុវត្ថិភាព
បើគោណាជល់មនុស្សដល់ស្លាប់ នោះម្ចាស់ត្រូវសម្លាប់វាចោលដើម្បីការពារមនុស្សឯទៀត។ ប៉ុន្តែបើគោធ្លាប់ជល់គេ ហើយម្ចាស់មិនបានឃុំឃាំងវា រួចគោដដែលនោះបានសម្លាប់បុគ្គលណាម្នាក់ គោនោះនិងម្ចាស់នឹងត្រូវគេសម្លាប់។ ដូច្នេះច្បាប់នេះជួយឲ្យមនុស្សមិនធ្វេសប្រហែសនឹងសត្វរបស់ខ្លួន។—និក្ខ. ២១:២៨, ២៩
it-1-E ទំ.១១៤៣
ស្នែង
ប្រយោគនៅនិក្ខមនំ ២១:១៤ប្រហែលជាមានន័យថា សង្ឃក៏ត្រូវប្រហារជីវិតដែរបើគាត់បានធ្វើឃាតកម្ម ឬការចាប់កាន់ស្នែងអាសនាមិនការពារបុគ្គលម្នាក់បើគាត់ធ្វើឃាតកម្មដោយចេតនាឡើយ។—សូមប្រៀបធៀប ១ព. ២:២៨-៣៤