-
«ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»ទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
-
-
១២. តើគេឌានបានបង្ហាញនូវការប្រុងប្រយ័ត្ន ពេលធ្វើកិច្ចការរបស់គាត់យ៉ាងដូចម្ដេច?
១២ មុននឹងបញ្ជូនគេឌានឲ្យទៅច្បាំង នោះព្រះយេហូវ៉ាបានល្បងលគាត់។ តើតាមរបៀបណាទៅ? គេឌានបានត្រូវប្រាប់ឲ្យកំទេចចោលនូវអាសនៈរបស់ឪពុកគាត់ ដែលថ្វាយទៅព្រះបាល ហើយកាប់បំផ្លាញបង្គោលដ៏ពិសិដ្ឋ ដែលនៅជិតខាងនោះ។ កិច្ចការនេះតម្រូវឲ្យមានចិត្តក្លាហាន ក៏ប៉ុន្តែគេឌានក៏បានបង្ហាញនូវចិត្តសុភាពរាបទាប និងការប្រុងប្រយ័ត្ននឹងរបៀបដែលគាត់បំពេញកិច្ចការនេះ។ ជាជាងធ្វើឆោឡោដោយប្រព្រឹត្តឡើងតាមសាធារណៈ នោះគេឌានបានធ្វើការនេះនៅពេលយប់ ពេលដែលជាធម្មតាគ្មានអ្នកណាមើលឃើញគាត់នោះទេ។ ម្យ៉ាងវិញទៀត គេឌានបានចាប់ផ្ដើមធ្វើកិច្ចការរបស់គាត់ ដោយប្រយ័ត្នប្រយែង។ គាត់បានយកអ្នកបំរើដប់នាក់ទៅជាមួយ ប្រហែលជាដើម្បីឲ្យអ្នកខ្លះឈរចាំយាម កាលដែលពួកទាំងប៉ុន្មានជួយគាត់កំទេចចោលនូវអាសនៈនិងបង្គោលដ៏ពិសិដ្ឋនោះ។b យ៉ាងណាក៏ដោយ ដោយមានប្រសិទ្ធិពរពីព្រះយេហូវ៉ា នោះគេឌានបានសម្រេចនូវកិច្ចការរបស់គាត់ ហើយក្រោយមក ព្រះបានប្រើគាត់ឲ្យរំដោះសាសន៍អ៊ីស្រាអែលពីពួកម៉ាឌាន។—ពួកចៅហ្វាយ ៦:២៥-២៧
-
-
«ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»ទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
-
-
b ការប្រុងប្រយ័ត្នរបស់គេឌានមិនគួរយល់ខុសជាសញ្ញានៃសេចក្ដីកំសាកឡើយ។ ផ្ទុយទៅវិញ ចិត្តក្លាហានរបស់គាត់បានបញ្ជាក់ប្រាប់នៅហេព្រើរ ១១:៣២-៣៨ ដែលរួមបញ្ចូលគេឌានក្នុងចំណោមអស់អ្នកដែល«មានកំឡាំង» ហើយ«ត្រឡប់ជាពូកែក្នុងចំបាំង»។
-