-
«ចំបាំងនេះស្រេចនៅព្រះយេហូវ៉ា»ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៤
-
-
ដាវីឌជម្រាបស្តេចនូវពាក្យដ៏គួរឲ្យលើកទឹកចិត្តថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ»។ សុលនិងបុរសរបស់គាត់ពិតជាបានស្លុតចិត្តដោយសារកូលីយ៉ាតមែន។ នេះប្រហែលជាដោយសារពួកគេប្រៀបធៀបខ្លួនជាមួយនឹងបុរសមាឌធំសម្បើមនោះថាពួកគេមានកម្ពស់ត្រឹមតែដើមទ្រូងរបស់គាត់ប៉ុណ្ណោះ។ ពួកគេគិតថាបុរសមាឌធំសម្បើមនោះនឹងសម្លាប់ពួកគេយ៉ាងងាយ។ ប៉ុន្តែ ដាវីឌមិនគិតដូច្នោះទេ។ បន្ដិចទៀត យើងនឹងយល់នូវមូលហេតុដែលដាវីឌគិតខុសស្រឡះពីពួកគេ។ ឥឡូវ ដាវីឌសុំចេញទៅច្បាំងនឹងកូលីយ៉ាតផ្ទាល់។—សាំយូអែលទី១ ១៧:៣២
-
-
«ចំបាំងនេះស្រេចនៅព្រះយេហូវ៉ា»ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៤
-
-
មិនមែនដាវីឌមិនដឹងថាកូលីយ៉ាតមានមាឌធំ ឬមានគ្រឿងចម្បាំងនោះទេ។ ប៉ុន្តែ គាត់មិនព្រមឲ្យអ្វីៗទាំងនោះមកបំភ័យគាត់ឡើយ។ ដាវីឌមិនមានទស្សនៈដូចសុលនិងពួកកងទ័ពរបស់គាត់ទេ ហើយដាវីឌក៏មិនបានប្រៀបធៀបខ្លួនគាត់ទៅនឹងកូលីយ៉ាតដែរ។ ផ្ទុយទៅវិញ គាត់ប្រៀបធៀបកូលីយ៉ាតជាមួយនឹងព្រះយេហូវ៉ា។ ទោះជាកូលីយ៉ាតមានកម្ពស់២,៩ម៉ែត្រ ហើយខ្ពស់ជាងបុរសឯទៀតក៏ដោយ តែបើប្រៀបនឹងមហាក្សត្រនៃសកលលោកទាំងមូល តើគាត់ធំទេ? តាមពិត ដូចមនុស្សទាំងអស់ដែរ គាត់ប្រៀបដូចជាសត្វល្អិតមួយប៉ុណ្ណោះ។ ក្នុងករណីនេះ កូលីយ៉ាតប្រៀបដូចជាសត្វល្អិតមួយដែលព្រះយេហូវ៉ាហៀបនឹងបំផ្លាញចោល!
ដាវីឌរត់សំដៅទៅរកសត្រូវ ហើយយកថ្មមួយចេញពីថង់យាមរបស់គាត់ដាក់ចូលក្នុងថ្នក់ខ្សែដង្ហក់។ បន្ទាប់មក គាត់គ្រវីខ្សែដង្ហក់នោះរហូតដល់ឮសំឡេងវ៉ីតៗ។ ឯកូលីយ៉ាតវិញក៏រត់ពីក្រោយអ្នកកាន់ខែលគាត់សំដៅទៅរកដាវីឌដែរ។ ដោយសារកូលីយ៉ាតខ្ពស់ពេក នេះប្រហែលជាចំណុចខ្សោយរបស់គាត់វិញ។ អ្នកកាន់ខែលការពារកូលីយ៉ាតមានកម្ពស់ធម្មតា នេះពិបាកឲ្យគាត់យកខែលមកការពារក្បាលរបស់កូលីយ៉ាតណាស់។ ដូច្នេះ ត្រង់ក្បាលនោះហើយដែលដាវីឌកំពុងតម្រង់រក។—សាំយូអែលទី១ ១៧:៤១
ដាវីឌបានឃើញថាទោះជាមនុស្សម្នាក់មានមាឌធំសម្បើមយ៉ាងណាក៏ដោយ តែបើប្រៀបជាមួយនឹងព្រះយេហូវ៉ាគឺគាត់តូចណាស់
-
-
ចម្បាំងរវាងដាវីឌនិងកូលីយ៉ាត តើពិតជាបានកើតឡើងមែនឬ?ទស្សនាវដ្ដីប៉មយាម (សម្រាប់ផ្សព្វផ្សាយ) (២០១៦) | លេខ៤
-
-
១ | តើបុរសម្នាក់ពិតជាអាចមានកម្ពស់ប្រហែល២,៩ម៉ែត្រឬ?
គម្ពីរចែងថាកូលីយ៉ាត«មានកំពស់ ៦ហត្ថ ១ចំអាម»។ (សាំយូអែលទី១ ១៧:៤) មួយហត្ថមានប្រវែង៤៤,៥សង់ទីម៉ែត្រ និងមួយចំអាមមានប្រវែង២២,២សង់ទីម៉ែត្រ។ ដូច្នេះ សរុបទៅកូលីយ៉ាតមានកម្ពស់ប្រហែល២,៩ម៉ែត្រ។ ប៉ុន្តែ មនុស្សខ្លះប្រកែកថាកូលីយ៉ាតមិនអាចមានកម្ពស់ខ្ពស់ដូចនេះបានទេ។ សូមពិចារណាអំពីចំណុចនេះ: នៅសម័យនេះ មនុស្សដែលខ្ពស់បំផុតមានកម្ពស់២,៧ម៉ែត្រ។ ហេតុនេះ ការដែលកូលីយ៉ាតមានកម្ពស់ខ្ពស់ជាងប្រហែលជា១៥សង់ទីម៉ែត្រ មិនមែនជារឿងប្លែកទេ មែនទេ? គាត់មកពីកុលសម្ព័ន្ធរេផែម ហើយជាទូទៅមនុស្សដែលមកពីកុលសម្ព័ន្ធនោះមានមាឌធំសម្បើម។ ម្យ៉ាងទៀត ឯកសារមួយមកពីប្រទេសអេហ្ស៊ីបនៅសតវត្សរ៍ទី១៣ មុនគ.ស. ប្រាប់ថាមនុស្សខ្លះដែលគួរឲ្យស្ញែងខ្លាចនិងពូកែច្បាំង ដែលមកពីតំបន់កាណានមានកម្ពស់ជាង២,៤ម៉ែត្រ។ ម្ល៉ោះហើយ កូលីយ៉ាតពិតជាអាចមានកម្ពស់ខ្ពស់ដូចនោះមែន។
-