-
ចូរ«ខ្នះខ្នែងធ្វើកិច្ចការដ៏ល្អប្រសើរ»!ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ មិថុនា
-
-
៤, ៥. តើស្តេចទាំងបួននៃស្រុកយូដាខ្នះខ្នែងធ្វើការដ៏ប្រសើរតាមវិធីណាខ្លះ?
៤ ទាំងអេសា យេហូសាផាត ហេសេគា និងយ៉ូសៀស បានចាត់វិធានការដើម្បីជម្រះការគោរពបូជារូបព្រះចេញពីស្រុកយូដា។ អេសាបាន«បំបាត់អស់ទាំងអាសនាដទៃ នឹងទីខ្ពស់ទាំងប៉ុន្មានឲ្យសូន្យចេញ ក៏បំបាក់បំបែកបង្គោលថ្មដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះបង់»។ (២រប. ១៤:៣) ចិត្តខ្នះខ្នែងរបស់យេហូសាផាតចំពោះការគោរពប្រណិប័តន៍ព្រះយេហូវ៉ានាំឲ្យគាត់«បំបាត់អស់ទាំងទីខ្ពស់ នឹងរូបព្រះចេញពីស្រុកយូដា»ដោយក្លាហាន។—២រប. ១៧:៦; ១៩:៣a
-
-
ចូរ«ខ្នះខ្នែងធ្វើកិច្ចការដ៏ល្អប្រសើរ»!ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ មិថុនា
-
-
a អេសាប្រហែលជាបានបំបាត់ទីខ្ពស់ឬទីបូជាទាំងប៉ុន្មានដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះមិនពិត ប៉ុន្តែគាត់មិនបានបំបាត់កន្លែងដែលមនុស្សគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ ឬក៏ប្រហែលជាទីបូជាទាំងនោះបានត្រូវគេសង់ឡើងវិញនៅចុងការគ្រប់គ្រងរបស់អេសា ហើយគឺទីបូជាទាំងនោះដែលយេហូសាផាតជាបុត្ររបស់អេសាបានបំបាត់ចោល។—១ព. ១៥:១៤; ២រប. ១៥:១៧
-