-
«ការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ សីហា
-
-
ពេលអេសាត្រឡប់មកពីធ្វើសឹកសង្គ្រាមវិញ អ័សារាបានមកជួបគាត់។ អ្នកប្រកាសទំនាយនេះបានលើកទឹកចិត្តគាត់ ហើយបានព្រមានគាត់ដែរថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា នឹងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្ដាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ . . . ចូរខំប្រឹងឡើង កុំឲ្យដៃថយកំឡាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើនោះនឹងបានរង្វាន់»។—២រប. ១៥:១, ២, ៧
ពាក្យទាំងនេះអាចពង្រឹងជំនឿយើង។ ពាក្យទាំងនេះបង្ហាញថាព្រះយេហូវ៉ានឹងនៅជាមួយយើង ដរាបណាយើងបម្រើលោកដោយស្មោះត្រង់។ ពេលដែលយើងស្រែកសុំជំនួយពីលោក យើងអាចទុកចិត្តថាលោកឮអ្វីដែលយើងសុំ។ អ័សារាបាននិយាយថា៖ «ចូរខំប្រឹង»ឬមានចិត្តក្លាហានឡើង។ ជារឿយៗ យើងត្រូវមានចិត្តក្លាហានយ៉ាងខ្លាំងដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែយើងដឹងថាយើងអាចធ្វើដូច្នេះបាន ដោយមានជំនួយពីព្រះយេហូវ៉ា។
-
-
«ការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ សីហា
-
-
នៅក្នុងពាក្យដែលអ្នកប្រកាសទំនាយអ័សារានិយាយទៅកាន់អេសា គាត់ក៏បានព្រមានអេសាយ៉ាងខ្លាំងដែរ។ គាត់បានព្រមានថា៖ «បើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់[ព្រះយេហូវ៉ា]ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ»។ សូមកុំឲ្យរឿងនេះកើតឡើងចំពោះយើងឡើយ ពីព្រោះយើងនឹងទទួលផលវិបាកដែលគួរឲ្យខ្លោចផ្សាណាស់! (២ពេ. ២:២០-២២) បទគម្ពីរមិនប្រាប់អំពីមូលហេតុដែលព្រះយេហូវ៉ាឲ្យសេចក្ដីព្រមាននេះដល់អេសានោះទេ ប៉ុន្តែស្តេចនេះមិនបានធ្វើតាមការព្រមាននោះឡើយ។
-