បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នករាល់គ្នាបានត្រូវញែកចេញជាបរិសុទ្ធ
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ សីហា
    • ៥, ៦​. តើ​អេលីយ៉ាស៊ីប​និង​ថូប៊ីយ៉ា​ជា​នរណា ហើយ​ហេតុ​អ្វី​អេលីយ៉ាស៊ីប​ប្រហែលជា​បាន​សេពគប់​ជា​មួយ​ថូប៊ីយ៉ា?

      ៥ សូម​អាន នេហេមា ១៣:៤​-​៩។ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង​មាន​ឥទ្ធិពល​ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្មោកគ្រោក ដូច្នេះ​យើង​ពិបាក​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ។ សូម​ពិចារណា​អំពី​គំរូ​របស់​អេលីយ៉ាស៊ីប​និង​ថូប៊ីយ៉ា។ អេលីយ៉ាស៊ីប​គឺ​ជា​សម្ដេច​សង្ឃ ហើយ​ថូប៊ីយ៉ា​ជា​ជន​ជាតិ​អាំម៉ូន ហើយ​ទំនង​ជា​មន្ត្រី​ថ្នាក់​ទាប​នៅ​ក្នុង​រដ្ឋ​បាល​របស់​ជន​ជាតិ​ពើ​ស៊ី​ដែល​គ្រប់​គ្រង​នៅ​តំបន់​យូឌា។ ថូប៊ីយ៉ា​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​ប្រឆាំង​នឹង​នេហេមា ដែល​ខំ​ប្រឹង​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (​នេហ. ២:១០​) ជន​ជាតិ​អាំម៉ូន​បាន​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​វិហារ។ (​ចោ. ២៣:៣​) ដូច្នេះ ហេតុ​អ្វី​សម្ដេច​សង្ឃ​ផ្ដល់​កន្លែង​មួយ​នៅ​បន្ទប់​បរិភោគ​អាហារ​ក្នុង​វិហារ​ឲ្យ​បុរស​ដូច​ថូប៊ីយ៉ា?

      ៦ ថូប៊ីយ៉ា​បាន​ក្លាយ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ម្នាក់​របស់​អេលីយ៉ាស៊ីប។ ថូប៊ីយ៉ា​និង​កូន​ប្រុស​របស់​គាត់​បាន​រៀប​ការ​ជា​មួយ​ស្ត្រីជន​ជាតិ​យូដា ហើយ​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​សរសើរ​ថូប៊ីយ៉ា។ (​នេហ. ៦:១៧​-​១៩​) ចៅ​ម្នាក់​របស់​អេលីយ៉ាស៊ីប​បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​សានបាឡាត ដែល​ជា​ចៅហ្វាយ​ខេត្ត​សាម៉ារី​និង​ជា​មិត្ត​ភក្ដិ​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​បំផុត​របស់​ថូប៊ីយ៉ា។ (​នេហ. ១៣:២៨​) ដោយ​សារ​អ្នក​មិន​ជឿ​និង​អ្នក​ប្រឆាំង​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គាត់ នេះ​ជា​មូលហេតុ​ដែល​សម្ដេច​សង្ឃ​អេលីយ៉ាស៊ីប​បាន​ឲ្យ​បុគ្គល​បែប​នេះ​មាន​ឥទ្ធិពល​លើ​គាត់។ ប៉ុន្តែ​នេហេមា​បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​បោះចោល​គ្រឿង​សង្ហារិម​ទាំង​អស់​របស់​ថូប៊ីយ៉ា​ទៅ​ក្រៅ​បន្ទប់​បរិភោគ​អាហារ។

  • អ្នករាល់គ្នាបានត្រូវញែកចេញជាបរិសុទ្ធ
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ សីហា
    • ៨​. តើ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក គួរ​ចាំ​អ្វី​ស្តី​អំពី​ការ​សេពគប់?

      ៨ យើង​គួរ​ចាំ​ថា​«​ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។ (​១កូ. ១៥:៣៣​) សាច់​ញាតិ​ខ្លះ​របស់​យើង​ប្រហែលជា​អាច​មាន​ឥទ្ធិពល​មិន​ល្អ​លើ​ជីវិត​របស់​យើង។ អេលីយ៉ាស៊ីប​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ដោយ​បាន​គាំទ្រ​នេហេមា​យ៉ាង​អស់ពី​ចិត្ត ក្នុង​ការ​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ (​នេហ. ៣:១​) ប៉ុន្តែ​ក្រោយ​មក ឥទ្ធិពល​អាក្រក់​របស់​ថូប៊ីយ៉ា​និង​អ្នក​ឯ​ទៀត ទំនង​ជា​បាន​បណ្ដាល​ឲ្យ​អេលីយ៉ាស៊ីប​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។ មិត្ត​ភក្ដិ​ល្អ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ជា​គ្រិស្ត​សាសនិក ដូច​ជា​ការ​អាន​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ និង​ទៅ​ផ្សព្វ​ផ្សាយ។ យើង​ស្រឡាញ់ ហើយ​ឲ្យ​តម្លៃ​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​ដែល​បាន​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ជាង​សមាជិក​ឯ​ទៀត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក