បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លា
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មិថុនា
    • ៥. តើ​មាន​ទី​សំអាង​យ៉ាង​ណា​អំពី​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា ដែល​យើង​ឃើញ​ក្នុង​កិច្ច​ការ​របស់​ទ្រង់?

      ៥ ប្រសិន​បើ​យើង‹ស្វែង​រក​កិច្ច​ការ​របស់​ព្រះ› ដូច​ដាវីឌ​បាន​ធ្វើ នោះ​យើង​នឹង​ឃើញ​ទី​សំអាង​អំពី​ព្រះ​ចេស្ដា​របស់​ទ្រង់​នៅ​គ្រប់​ទី​កន្លែង ដូច​ជា​តាម​រយៈ​ខ្យល់​និង​រលក ផ្គរ​និង​ផ្លេក​បន្ទោរ ហើយ​តាម​រយៈ​ទន្លេ​ដែល​ហូរ​ត្របាញ់​និង​ពពួក​ភ្នំ​ដ៏​ធំ​សម្បើម។ (ទំនុកដំកើង ១១១:២; យ៉ូប ២៦:១២​-​១៤) ម្យ៉ាង​វិញ​ទៀត ដូច​ជា​ព្រះ​យេហូវ៉ា​បាន​រំឭក​យ៉ូប សូម្បី​តែ​សត្វ​ទាំង​ឡាយ​ក៏​បង្ហាញ​ភស្តុ​តាង​នូវ​កម្លាំង​របស់​ទ្រង់​ដែរ។ ក្នុង​ចំណោម​សត្វ​ទាំង​នេះ​គឺ​មាន​ដំរី​ទឹក។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​យ៉ូប​ថា៖ «មើល​កំឡាំង​វា​នៅ​ត្រង់​ចង្កេះ . . . ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចំរ៉ឹង​ដែក»។ (យ៉ូប ៤០:១៥​-​១៨) កម្លាំង​គួរ​ឲ្យ​ខ្លាច​នៃ​គោ​ព្រៃ គឺ​បាន​ត្រូវ​គេ​ស្គាល់​ទូទៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ ហើយ​ដាវីឌ​បាន​អធិស្ឋាន​សុំ​ឲ្យ​គាត់​បាន​សង្គ្រោះ​ពី«មាត់​សិង្ហ អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង»។—ទំនុកដំកើង ២២:២១; យ៉ូប ៣៩:៩​-​១១

      ៦. តើ​សត្វ​គោ​ព្រៃ​តំណាង​អ្វី​ក្នុង​បទ​គម្ពីរ ហើយ​ហេតុ​អ្វី? (សូម​មើល​កំណត់​ចំណាំ)

      ៦ ដោយ​ព្រោះ​កម្លាំង​របស់​វា នោះ​គោ​គឺ​ត្រូវ​ប្រើ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​តំណាង​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា។c ចក្ខុនិមិត្ត​របស់​សាវ័ក​យ៉ូហាន​ស្តី​អំពី​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា នោះ​ពណ៌នា​ប្រាប់​ថា​តួ​មាន​ជីវិត​៤​ដែល​តួ​មួយ​មាន​មុខ​ស្រដៀង​នឹង​កូន​គោ។ (វិវរណៈ ៤:៦, ៧) តាម​មើល​ទៅ គុណសម្បត្ដិ​មួយ​ក្នុង​គុណសម្បត្ដិ​ដ៏​សំខាន់​របស់​ព្រះ​យេហូវ៉ា​គឺ​ព្រះ​ចេស្ដា ដែល​បាន​ពណ៌នា​ដោយ​ចេរូប៊ីន​ទាំង​នេះ។ គុណសម្បត្ដិ​ឯ​ទៀត គឺ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​យុត្ដិធម៌។ ដោយ​ព្រោះ​ព្រះ​ចេស្ដា​គឺ​ជា​លក្ខណៈ​ដ៏​សំខាន់​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ នោះ​ការ​យល់​ច្បាស់​លាស់​អំពី​ព្រះ​ចេស្ដា​របស់​ទ្រង់ និង​របៀប​ដែល​ទ្រង់​ប្រើ​វា នឹង​នាំ​ឲ្យ​យើង​កាន់​តែ​ទៅ​ជិត​ទ្រង់​ទៀត ហើយ​ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​គំរូ​ទ្រង់ ដោយ​ប្រើ​ឲ្យ​បាន​ល្អ​នូវ​អំណាច​ណា​ដែល​យើង​មាន​ដើម្បី​ប្រើ​ប្រាស់​នោះ។—អេភេសូរ ៥:១

  • ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លា
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មិថុនា
    • c គោ​ព្រៃ​ដែល​បាន​ប្រាប់​ក្នុង​ព្រះ​គម្ពីរ គឺ​ប្រហែល​ជា​គោ​ឈ្មោល (ភាសា​ឡាតាំង គឺ​អ៊ឺរ៉ុស)។ ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ សត្វ​ទាំង​នេះ​គឺ​មាន​នៅ​កន្លែង​ប្រទេស​ហ្គូល (ដែល​ឥឡូវ​ជា​ប្រទេស​បារាំង) ហើយ​យូលាស​សេសារ​បាន​សរសេរ​ដោយ​ពិពណ៌នា​ដូច​ត​ទៅ​ថា៖ «សត្វ​អ៊ឺរ៉ុស​ទាំង​នេះ​គឺ​តូច​ជាង​ដំរី​បន្ដិច ប៉ុន្តែ​លក្ខណៈ​របស់​វា សម្បុរ និង​មាឌ នោះ​គឺ​ដូច​ជា​គោ​ព្រៃ។ ពួក​វា​មាន​កម្លាំង​ខ្លាំង ហើយ​មាន​ល្បឿន​លឿន​ទៀត។ ពួក​វា​កំទេច​ចោល​ទាំង​មនុស្ស​ទាំង​សត្វ ពេល​ដែល​ក្រឡេក​ឃើញ​នោះ»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក