បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជួយឲ្យផុតពីគ្រោះថ្នាក់!
    ទស្សនាវដ្ដីប៉មយាម ២០០៨ | ១ មេសា
    • យើង​ភាគច្រើន​មិន​ដែល​ផ្សងគ្រោះថ្នាក់​ដល់​ជីវិត ដូច​អ្នក​ជីក​ដី​រក​ធ្យូងថ្ម​ទាំង​៩​នាក់​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​រាល់​គ្នា​ត្រូវការ​ជំនួយ ពីព្រោះ​យើង​មិន​អាច​គេច​ផុត​ពី​ជំងឺ​តម្កាត់ ជរាភាព​និង​សេចក្ដី​ស្លាប់​បាន​ឡើយ។ លោក​យ៉ូប​ជា​អ្នក​ថ្វាយបង្គំ​ព្រះ​នៅ​សម័យ​បុរាណ គាត់​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធតែ​មាន​អាយុ​ខ្លី​ទាំងអស់ ហើយក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង។ គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិតស្ថេរ​ឡើយ»។ (យ៉ូប ១៤:១, ២) នៅ​សព្វថ្ងៃ​នេះ ប្រមាណ​៣.៥០០​ឆ្នាំ​ក្រោយ​សម័យ​យ៉ូប ស្ថានភាព​នៅ​តែ​ដដែល ពីព្រោះ​គ្មាន​នរណា​អាច​ជៀស​ស្លាប់​បាន​ឡើយ មែន​ទេ? មិន​ថា​យើង​រស់នៅ​ប្រទេស​ណា និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប៉ុណ្ណា​ក៏​ដោយ យើង​ត្រូវការ​ជំនួយ​ដើម្បី​គេច​ផុត​ពី​ទុក្ខ​លំបាក ជរាភាព​និង​សេចក្ដី​ស្លាប់។

  • ជួយឲ្យផុតពីគ្រោះថ្នាក់!
    ទស្សនាវដ្ដីប៉មយាម ២០០៨ | ១ មេសា
    • មិន​ថា​យើង​ឯកភាព​ឬ​មិន​ឯកភាព​នឹង​ទស្សនៈ​របស់​លោក​យ៉ូប​ស្តី​អំពី​ជីវិត​និង​សេចក្ដី​ស្លាប់​ក៏​ដោយ យើង​ជៀស​មិន​រួច​ទេ ពី​ការ​«រួញ​ថយ»​នៃ​ជីវិត ដែល​«បាត់​ទៅ​ដូច​ជា​ស្រមោល»។ តាម​ពិត ពេល​ស្លាប់ យើង​មិន​គ្រាន់តែ​បាត់បង់​ជីវិត​ប៉ុណ្ណោះ តែ​ក៏​លា​ចេញពី​ញាតិ​មិត្ត ក្រុម​គ្រួសារ​របស់​ខ្លួន និង​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​សម្រេច​ក្នុង​ជីវិត។ ស្តេច​សាឡូម៉ូន​ជា​អ្នកប្រាជ្ញ​ម្នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ ដែល​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពីព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ»។—សាស្ដា ៩:៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក