សំណួរទី៦
តើគម្ពីរប្រកាសអ្វីទុកជាមុនអំពីមេស្ស៊ី?
ទំនាយ
«ចំណែកអ្នកវិញ ឱបេថ្លេហិមអេប្រាតាអើយ! . . . នឹងមានបុគ្គលម្នាក់កើតចេញពីអ្នក គាត់នឹងគ្រប់គ្រងលើអ៊ីស្រាអែលតាងនាមខ្ញុំ»។
ក្លាយជាការពិត
«ក្រោយពីលោកយេស៊ូបានកើតនៅក្រុងបេថ្លេហិមក្នុងតំបន់យូឌា អំឡុងពេលដែលស្ដេចហេរ៉ូឌកំពុងគ្រប់គ្រង នោះពួកអ្នកចេះហោរាសាស្ត្រពីតំបន់ខាងកើត បានមកដល់ក្រុងយេរូសាឡិម»។
ទំនាយ
«ពួកគេយកសម្លៀកបំពាក់ក្រៅរបស់ខ្ញុំចែកគ្នា ពួកគេចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ»។
ក្លាយជាការពិត
«ក្រោយពីពួកទាហានបានព្យួរលោកយេស៊ូលើបង្គោល ពួកគេយកសម្លៀកបំពាក់ក្រៅរបស់លោក រួចចែកជាបួនផ្នែក . . . ប៉ុន្តែ សម្លៀកបំពាក់ក្នុងនោះគ្មានថ្នេរឡើយ ព្រោះបានត្រូវត្បាញពីលើចុះមក។ ដូច្នេះ ពួកគេនិយាយគ្នាថា៖ ‹កុំហែកសម្លៀកបំពាក់នោះ ប៉ុន្តែចូរយើងចាប់ឆ្នោតដើម្បីដឹងថាអ្នកណានឹងបាន›»។
ទំនាយ
«លោករក្សាការពារឆ្អឹងទាំងអស់របស់គាត់ គ្មានឆ្អឹងណាមួយបានត្រូវបំបាក់ឡើយ»។
ក្លាយជាការពិត
«ពេលដែលមកដល់លោកយេស៊ូ ពួកគេមិនបានបំបាក់ជើងលោកទេ ព្រោះឃើញថាលោកស្លាប់ហើយ»។
ទំនាយ
«គាត់បានត្រូវចាក់ទម្លុះ ដោយសារកំហុសរបស់យើង»។
ក្លាយជាការពិត
«ទាហានម្នាក់បានចាក់ចំហៀងខ្លួនលោកនឹងលំពែង ហើយឈាមនិងទឹកក៏ចេញមកភ្លាម»។
ទំនាយ
«ពួកគេបានបង់ថ្លៃឈ្នួលឲ្យខ្ញុំ ចំនួន៣០កាក់ប្រាក់»។
ក្លាយជាការពិត
«រួចមក យូដាសអ៊ីស្ការីយ៉ុតពីចំណោមអ្នកកាន់តាមទាំង១២នាក់ បានទៅជួបពួកសង្ឃនាយក ហើយបានសួរថា៖ ‹បើខ្ញុំបញ្ជូនអ្នកនោះមកឲ្យអ្នករាល់គ្នា តើអ្នកនឹងឲ្យអ្វីមកខ្ញុំ?›។ ពួកគេបានព្រមព្រៀងគ្នាថា នឹងឲ្យ៣០កាក់ធ្វើពីប្រាក់»។