បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកពិតជាអាច«ចូលទៅជិតព្រះ»បានទេ?
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ៣​. តើ​ព្រះ​យេហូវ៉ា​អញ្ជើញ​ឲ្យ​យើង​ធ្វើ​អ្វី? តើ​មាន​សេចក្ដី​សន្យា​អ្វី​ជាប់​ជា​មួយ​នឹង​ការ​អញ្ជើញ​នេះ?

      ៣ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ ទ្រង់​ប្រុង​ប្រៀប​ចង​មិត្តភាព​ជា​មួយ​នឹង​យើង​ជា​និច្ច។ ទន្ទឹម​គ្នា​នឹង​នេះ​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ចូល​មក​ជិត​យើង​ដែរ បើ​យើង​ព្យាយាម​ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​នោះ។ យ៉ាង​នេះ យើង​នឹង​មាន​ទំ​នាក់​ទំ​នាក់​មួយ​ដ៏​វិសេស​វិសាល​មែន គឺ​មាន«មេត្រី»ជា​មួយ​ព្រះ​យេហូវ៉ា។a (ទំនុក​ដំកើង ២៥:១៤) ក្នុង​ភាសា​ដើម​ពាក្យ«មេត្រី»រួម​បញ្ចូល​អត្ថ​ន័យ​ថា​ការ​ប្រាប់​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​មិត្ត​សំឡាញ់​ដ៏​ស្និទ្ធ​ស្នាល​បំផុត។

      ៤​. តើ​អ្នក​នឹង​ពណ៌នា​យ៉ាង​ណា​អំពី​មិត្ត​ជិត​ស្និទ្ធ? ហើយ​ចំពោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា តើ​ទ្រង់​ជា​មិត្ត​ជិត​ស្និទ្ធ​បែប​ណា?

      ៤ តើ​អ្នក​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ដែល​អ្នក​អាច​ប្រាប់​នូវ​រឿង​អាថ៌​កំបាំង​របស់​ខ្លួន​ឬ​ទេ? មិត្ត​ម្នាក់​បែប​នេះ​ជា​មិត្ត​ដែល​ស្រឡាញ់​រាប់​អាន​អ្នក​ពិត។ អ្នក​ក៏​ទុក​ចិត្ត​មិត្ត​នេះ ដ្បិត​គាត់​ស្មោះ​ត្រង់​នឹង​អ្នក​ជា​និច្ច។ អំណរ​របស់​អ្នក​មាន​កាន់​តែ​ទ្វេ​ឡើង​ពេល​អ្នក​នៅ​ជា​មួយ​មិត្ត​របស់​អ្នក។ ពេល​អ្នក​លំបាក​ចិត្ត មិត្ត​អ្នក​តែង​តែ​អាណិត​អ្នក ប្រុង​ស្ដាប់​អ្នក​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ជួយ​រំលែក​ទុក្ខ​អ្នក​ទៀត​ផង។ សូម្បី​តែ​ពេល​គ្មាន​អ្នក​ឯ​ទៀត​យល់​ចិត្ត​អ្នក​ក៏​ដោយ មិត្ត​របស់​អ្នក​យល់​ចិត្ត​អ្នក​ច្បាស់​ណាស់។ ស្រដៀង​គ្នា​ដែរ ពេល​អ្នក​ចូល​ទៅ​ជិត​ព្រះ ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ជា​មិត្ត​សំឡាញ់​ដ៏​ពិសេស​មួយ​ដែល​ស្រឡាញ់​រាប់​អាន​អ្នក​យ៉ាង​ស្មោះ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ជា​ទី​បំផុត និង​យល់​ចិត្ត​អ្នក​ទាំង​ស្រុង។ (ទំនុក​ដំកើង ១០៣:១៤; ពេត្រុសទី១ ៥:៧) អ្នក​អាច​ទូល​ប្រាប់​ទ្រង់​នូវ​អារម្មណ៍​លាក់​កំបាំង​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក ដ្បិត​ទ្រង់​គឺ​ស្មោះ​ត្រង់​នឹង​អស់​អ្នក​ណា​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់​នោះ។ (ទំនុក​ដំកើង ១៨:២៥) ប៉ុន្តែ យើង​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​ដ៏​ពិសេស​នេះ​ជា​មួយ​ព្រះ​បាន ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​បង្កើត​នូវ​មាគ៌ា​មួយ​ជា​មុន​រួច​ស្រេច​ទៅ​ហើយ។

  • តើអ្នកពិតជាអាច«ចូលទៅជិតព្រះ»បានទេ?
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • a គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ពាក្យ​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា «មេត្រី»ក៏​ប្រើ​នៅ​អេម៉ុស ៣:៧។ ខ​នោះ​ចែង​ថា​ព្រះ​អម្ចាស់​មហា​ក្សត្រ​ព្រះ​យេហូវ៉ា​សម្ដែង​នូវ​«​គំនិត​លាក់​កំបាំង​»​របស់​ទ្រង់​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ដឹង​ទុក​ជា​មុន​នូវ​អ្វីៗ​ដែល​ជា​គោល​បំណង​របស់​ទ្រង់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក