បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ តុលា
    • អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម

      ៤​. តើ​អ្នក​អាច​សង្ខេប​គោល​ចំណុច​នៃ​ទំនុកដំកើង ២:១, ២​យ៉ាង​ដូច​ម្ដេច?

      ៤ អ្នក​តែង​បទ​ទំនុកដំកើង​បង្ហើប​ប្រាប់​នូវ​ការ​ប្រព្រឹត្ត​នៃ​សាសន៍​ទាំង​ឡាយ​និង​ពួក​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន ដោយ​ចាប់​ផ្ដើម​ច្រៀង​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ពួង[«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ​យ៉ាង​នេះ?», ខ.ស.] ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​ទាស់​នឹង​ព្រះ​អង្គ​ដែល​ទ្រង់​បាន​លាប​ប្រេង»។—ទំនុកដំកើង ២:១, ២a

      ៥, ៦​. តើ​អស់​ទាំង​សាសន៍«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ»អំពី​អ្វី?

      ៥ តើ​អស់​ទាំង​សាសន៍​នៅ​សម័យ​នេះ«រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ»អំពី​អ្វី? ជាជាង​ទទួល​ស្វាគមន៍​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដែល​ជា​ព្រះមេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ នោះ​សាសន៍​ទាំង​ឡាយ​បាន«រអ៊ូរទាំ»ឬ​ខំ​ចំរើន​និរន្តរ​ភាព​នៃ​អំណាច​របស់​ខ្លួន។ ពាក្យ​ទាំង​នេះ​ក្នុង​ទំនុក​ទីពីរ​បាន​សម្រេច​នៅ​សតវត្សរ៍​ទី​មួយ​ដែរ ពេល​អាជ្ញាធរ​យូដា​និង​អាជ្ញាធរ​រ៉ូម​បាន​ឃុបឃិត​គ្នា​ធ្វើ​គុត​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ព្រះ​តាំង​ឲ្យ​ឡើង​សោយ​រាជ្យ។ យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​ដ៏​ធំ​បាន​ចាប់​ផ្ដើម​ឡើង​ឆ្នាំ​១៩១៤ ពេល​ព្រះ​យេស៊ូ​ត្រូវ​តាំង​ជា​ស្តេច​នៅ​លើ​ស្ថានសួគ៌។ តាំង​ពី​ពេល​នោះ​មក គ្មានអង្គការ​នយោបាយ​ណា​មួយ​បាន​ទទួល​ស្គាល់​ស្តេច​ដែល​ព្រះ​បាន​លើក​ឲ្យ​សោយ​រាជ្យ​នោះ​ទេ។

      ៦ ពេល​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សួរ​ថា‹ហេតុ​អ្វី​ក៏​ជនជាតិ​ទាំង​ពួង​រអ៊ូរទាំ​ដោយ​ឥត​ខ្លឹមសារ› តើ​នេះ​បាន​ន័យ​យ៉ាង​ណា? អ្វី​ដែល​ឥត​ខ្លឹមសារ​នោះ​គឺ​គោល​បំណង​របស់​គេ ដែល​ឥត​មាន​ប្រយោជន៍​និង​ទទួល​បរាជ័យ​ជា​ពុំ​ខាន។ ពួក​គេ​ពុំ​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​សំរាប់​ផែនដី​ឡើយ។ ក៏​ប៉ុន្តែ ការ​ខំ​ប្រឹង​របស់​ពួក​គេ​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​នោះ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ពួក​គេ​បែរ​ជា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ​ទៅ​វិញ។ តាម​ការ​ពិត ពួក​គេ​បាន​ប្រឹក្សា​គ្នា​កាន់​ជំហរ​ប្រឆាំង​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត និង​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង។ ទង្វើ​នេះ​ពិត​ជា​ល្ងង់ខ្លៅ​មែន!

      ស្តេច​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ជ័យជំនះ

      ៧​. តាម​រយៈ​សេចក្ដី​អធិស្ឋាន តើ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ពីដើម​បាន​ចាត់​ទុក​ទំនុកដំកើង ២:១, ២​សំដៅ​ទៅ​លើ​អ្នក​ណា?

      ៧ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ចាត់​ទុក​ពាក្យ​ក្នុង​ទំនុកដំកើង ២:១, ២ សំដៅ​ចំពោះ​ទ្រង់។ ដោយ​ត្រូវ​បាន​គេ​បៀតបៀន​ដោយសារ​ជំនឿ នោះ​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​ដ៏​ជា​ម្ចាស់[ព្រះ​យេហូវ៉ា]ធំ​បំផុត​អើយ! គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​បាន​មាន​បន្ទូល​ដោយសារ​ព្រះ​ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា ‹ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ​អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់› ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ[អាន់ទីប៉ាស] នឹង​លោក​ប៉ុនទាស​-​ពីឡាត់​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ​នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ​យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ»។ (កិច្ចការ ៤:២៤​-​២៧; លូកា ២៣:១​-​១២)b មែន​ហើយ គឺ​មាន​ការ​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​នៅ​សតវត្សរ៍​ទី​មួយ។ យ៉ាង​ណា​ក៏​ដោយ ទំនុក​នេះ​នឹង​មាន​ការ​សម្រេច​មួយ​ទៀត​ដែល​នឹង​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

      ៨​. តើ​ទំនុកដំកើង ២:៣​ទាក់ទង​នឹង​សាសន៍​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

      ៨ នៅ​ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​មាន​មនុស្ស​ជា​ស្តេច ដូច​ជា​ដាវីឌ នោះ​ពាហិរជន​ទាំង​ឡាយ​និង​ពួក​អ្នក​គ្រប់គ្រង​ឯ​ទៀត​បាន​ព្រួត​ដៃ​គ្នា​ប្រឆាំង​ព្រះ​និង​ស្តេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​សព្វ​ថ្ងៃ​នេះ? សព្វ​ថ្ងៃ​នេះ សាសន៍​ទាំង​ឡាយ​មិន​ចង់​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះមេស្ស៊ី​នោះ​ទេ។ ដូច្នេះ​ហើយ ពួក​គេ​ពោល​ថា៖ «ចូរ​យើង​ផ្ដាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ!»។ (ទំនុកដំកើង ២:៣) បើ​ព្រះ​និង​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដាក់​ល័ក្ខខ័ណ្ឌ​អ្វី នោះ​ពួក​អ្នក​គ្រប់គ្រង​រួម​ទាំង​សាសន៍​ដទៃ​នឹង​ប្រឆាំង​ជាក់​ជា​មិន​ខាន។ ប្រាកដ​ហើយ ការ​ខំ​ប្រឹង​ផ្ដាច់​ចំណង​និង​បោះ​ខ្សែ​ចង​បែប​នេះ នោះ​គ្មាន​ប្រយោជន៍​ទេ។

  • ‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ តុលា
    • a ដំបូង ស្តេច​ដាវីឌ​ជា«ព្រះ​អង្គ​ដែល​ទ្រង់​បាន​លាប​ប្រេង» ហើយ«ពួក​មហាក្សត្រ​នៅ​ផែនដី»គឺ​ពួក​អ្នក​គ្រប់គ្រង​សាសន៍​ភីលីស្ទីន​ដែល​ផ្ដុំ​កងទ័ព​របស់​ពួក​គេ​ទាស់​នឹង​ទ្រង់។

      b បទ​គម្ពីរ​ឯ​ទៀត​ពី​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច​ក៏​បង្ហាញ​ថា ព្រះ​យេស៊ូ​ជា​បុគ្គល​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង ដូច​នៅ​ទំនុក​ទីពីរ​ដែរ។ យើង​អាច​ឃើញ​ជាក់​ស្តែង​ដោយ​ការ​ប្រៀបធៀប​ទំនុកដំកើង ២:៧ ជា​មួយ​នឹង​កិច្ចការ ១៣:៣២, ៣៣ ហើយ​ហេព្រើរ ១:៥; ៥:៥។ ព្រម​ទាំង​សូម​មើល​ទំនុកដំកើង ២:៩​និង​វិវរណៈ ២:២៧។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក