បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ?
    សំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព ក្បាលទី២
    • មាន​ផ្នែក​មួយ​ទៀត​នៃ​ចំណង​មិត្តភាព​របស់​ប្អូន​ជា​មួយ​ព្រះ​ដែល​ប្អូន​គួរ​យក​ចិត្ត​ទុក​ដាក់។ អ្នក​តែង​ទំនុក​តម្កើង​ដាវីឌ​បាន​សរសេរ​ថា​៖​«​ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ​»។ (​ទំនុកតម្កើង ៣៤:៨​) ពេល​ដាវីឌ​បាន​សរសេរ​ទំនុក​ទី​៣៤ គាត់​ទើប​តែ​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ។ គាត់​បាន​ភៀស​ខ្លួន​ពី​ស្ដេច​សុល​ដែល​ចង់​សម្លាប់​គាត់ ហើយ​ក្រោយ​មក គាត់​បាន​ជ្រក​កោន​ក្នុង​ចំណោម​ពួក​សត្រូវ​របស់​គាត់​គឺ​ពួក​ភីលីស្ទីន។ នៅ​ទី​នោះ មើល​ទៅ​ដាវីឌ​នឹង​ត្រូវ​គេ​សម្លាប់​ជា​ពិត​ប្រាកដ តែ​គាត់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​មនុស្ស​ឆ្កួត ហើយ​អាច​រួច​ខ្លួន​បាន។—សាំយូអែលទី១ ២១:១០​-​១៥

      ដាវីឌ​មិន​បាន​សន្មត​ថា​គាត់​បាន​រួច​ជីវិត​ដោយ​សារ​គំនិត​ឆ្លាត​របស់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសើរ​ព្រះ​យេហូវ៉ា​ដែល​គាត់​បាន​រួច​ខ្លួន។ មុន​គាត់​បាន​សរសេរ​ពាក្យ​នៅ​ក្នុង​ទំនុក​តម្កើង​ខាង​លើ​នេះ គាត់​សរ​សេថា​៖​«​ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ រួច​ពី​អស់​ទាំង​សេចក្ដី​ភិត​ភ័យ​របស់​ខ្ញុំ​»។ (​ទំនុកតម្កើង ៣៤:៤​) ដូច្នេះ ដោយ​សារ​ដាវីឌ​មាន​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​គាត់​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​«​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ​»។a

  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ?
    សំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព ក្បាលទី២
    • a ក្នុង​គម្ពីរ​ខ្លះ ឃ្លា​ថា​«​ភ្លក់​មើល​ឲ្យ​ដឹង​»​ បាន​ត្រូវ​បក​ថា​«​រក​ឃើញ​ដោយ​ខ្លួន​ឯង​»​ ​«​ស្វែង​រក​ដោយ​ខ្លួន​ឯង​»​ និង​«​ពិសោធន៍​មើល​ដោយ​ខ្លួន​ឯង​»។—សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​សហ​កាល, សេចក្ដី​បក​ប្រែ​គម្ពីរ​ភាសា​អង់គ្លេស​សម្រាយ, ព្រះ​គម្ពីរ​ខ្មែរ​សម្រាយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក