-
ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ កុម្ភៈ
-
-
៦. ហេតុអ្វីអ្នករើសតាំងបានត្រូវហៅថាជា«បុត្រីនៃស្តេច» ហើយហេតុអ្វីពួកគាត់បានត្រូវសុំឲ្យ«ភ្លេចសាសន៍»របស់ពួកគាត់?
៦ អនាគតកូនក្រមុំនេះមិនគ្រាន់តែបានត្រូវនិយាយទៅកាន់ថា«កូនស្រីអើយ»ប៉ុណ្ណោះទេ ប៉ុន្តែក៏បានត្រូវហៅថាជា«បុត្រីនៃស្តេច»ដែរ។ (ទំនុក. ៤៥:១៣) តើ«ស្តេច»នេះជាអ្នកណា? គ្រិស្តសាសនិកដែលបានត្រូវរើសតាំងបានត្រូវទទួលជា«កូន»របស់ព្រះយេហូវ៉ា។ (រ៉ូម ៨:១៥-១៧) ដោយសារពួកគាត់នឹងក្លាយជាកូនក្រមុំនៅស្ថានសួគ៌ អ្នករើសតាំងបានត្រូវបង្គាប់ឲ្យ«ភ្លេចសាសន៍ឯង នឹងផ្ទះឪពុក[បង្កើត]ឯងទៅ»។ ពួកគាត់ត្រូវ«ផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។—កូឡ. ៣:១-៤
-
-
ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ កុម្ភៈ
-
-
‹គេនឹងនាំកូនក្រមុំមក›ឯស្តេច
៨. ហេតុអ្វីគឺសមត្រឹមត្រូវដែលកូនក្រមុំបានត្រូវរៀបរាប់ថា«មានសេចក្ដីរុងរឿង»?
៨ សូមអាន ទំនុកតម្កើង ៤៥:១៣, ១៤ក។ កូនក្រមុំ«បានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង» ហើយ«មានសេចក្ដីរុងរឿង»សម្រាប់ពិធីមង្គលការជាមួយនឹងស្តេច។ នៅសៀវភៅការបើកបង្ហាញ ២១:២ កូនក្រមុំគឺប្រៀបបាននឹងក្រុងមួយ ពោលគឺក្រុងយេរូសាឡិមថ្មី។ ក្រុងនៅស្ថានសួគ៌នេះ«ប្រកបដោយសិរីរុងរឿងរបស់ព្រះ» ហើយមានរស្មី«ដូចត្បូងល្អវិសេស ដូចត្បូងយ៉ាស្បាដែលភ្លឺថ្លាដូចកែវចរណៃ»។ (បប. ២១:១០, ១១) ភាពរុងរឿងនៃក្រុងយេរូសាឡិមថ្មីបានត្រូវរៀបរាប់យ៉ាងពីរោះនៅក្នុងសៀវភៅការបើកបង្ហាញ។ (បប. ២១:១៨-២១) មិនចម្លែកឡើយដែលអ្នកតែងទំនុកតម្កើងបានរៀបរាប់អំពីកូនក្រមុំថា«មានសេចក្ដីរុងរឿង»! យ៉ាងណាមិញ ពិធីមង្គលការរបស់ស្តេចធ្វើឡើងនៅស្ថានសួគ៌។
៩. តើអ្នកណាជាស្តេចដែលគេនាំកូនក្រមុំមក ហើយតើនាងស្លៀកពាក់បែបណា?
៩ កូនក្រមុំបានត្រូវនាំទៅកូនកំលោះដែលជាស្តេចនិងជាមេស្ស៊ី។ លោកកំពុងរៀបចំនាងដោយ‹ធ្វើឲ្យនាងស្អាតដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ›។ នាង«បរិសុទ្ធ ឥតសៅហ្មង»។ (អេភ. ៥:២៦, ២៧) កូនក្រមុំក៏ត្រូវស្លៀកពាក់សមនឹងឱកាសនោះដែរ។ នាងបានធ្វើដូច្នេះមែន! សម្លៀកបំពាក់«របស់នាងចំរុះដោយមាស» ហើយ«គេនឹងនាំនាងមក»ឯស្តេច «ប្រដាប់ដោយព្រះភូសាប៉ាក់»ឬតាក់តែងខ្លួនដោយសម្លៀកបំពាក់ប៉ាក់។ សម្រាប់ពិធីមង្គលការរបស់កូនចៀម «នាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះជាតំណាងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។—បប. ១៩:៨
-